ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ឯកឧត្តម ខូ​យ រី​ដា ស្នើ​ដល់​មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​រៀបចំ​សោភ័ណភាព និង​ដាក់តាំង​រូប​ឥស្សរជន​ឆ្នើម នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន

ឯកឧត្តម ខូ​យ រី​ដា ស្នើ​ដល់​មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​រៀបចំ​សោភ័ណភាព និង​ដាក់តាំង​រូប​ឥស្សរជន​ឆ្នើម នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត បាន​ស្នើ​ដល់​មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់ ត្រូវ​មាន​ការប្រឡងប្រណាំង រៀបចំ​សោភ័ណភាព​សណ្ដាប់ធ្នាប់​សាធារណៈ ឱ្យបាន​ល្អ​ប្រសើរ និង​ដាក់​រូប​ឥស្សរជន​ឆ្នើម ដែល​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេស នៅតាម​អង្គភាព និង​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារៈកិច្ច ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន ហើយក៏​មាន​ការកោតសរសើ​រ ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ទៅលើ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិសេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ពិតណាស់ លោក ណា​រ៉ា ចំរើន ដែល​ជា​អតីត​នាយក​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ជា​អភិបាល​ថ្មី នៃ​ស្រុក​កណ្តៀង គឺ​លោក​បាន​ខិតខំ​ប្រឹងប្រែង មានបំនិន​ដឹកនាំ កែប្រែ​មុខមាត់​ស្រុក​កណ្តៀង ឱ្យ​មាន​ការ​លេចធ្លោរ តាមរយៈ​ការដឹកនាំ​រៀបចំ​សោ​ភណ្ឌ​ភាព​បរិស្ថាន ពិសេស​ផ្តល់ជូន​នូវ​ប័ណ្ណសរសើរ ដល់​លំនៅដ្ឋាន​គម្រូ រហូត​មាន​ការគាំទ្រ​យ៉ាងច្រើន​ពី​មហាជន ដែល​នេះ​គឺជា​សកម្មភាព​ល្អ​មួយ គួរតែ​បណ្តា​ក្រុង​ស្រុក​ផ្សេងទៀត យក​គម្រូ​តាម​។​

​ឯកឧត្តម​អភិបាលខេត្ត សូម​ឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក បំផុស​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ដាំ​ដើមឈើ​នៅតាម​លំនៅឋាន តាម​ដងផ្លូវ​សាធារណៈ និង​តាម​សាលារៀន វត្ត​អារាម ដោយ​ត្រូវ​ចេះ​ធ្វើ​អនាម័យ​បរិស្ថាន ដើម្បី​បាន​ជា​ម្លប់​ជ្រកកោន បង្កើន​សោ​ភណ្ឌ​ភាព​បៃតង និង​មាន​សុខភាព​ល្អ​។​

​ជាមួយគ្នា​នោះ លោក​សូម​ឱ្យ​ថ្នាក់ដឹកនាំ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវមាន​ឆន្ទះ​ការលះបង់​ខ្ពស់ និង​ប្តេជ្ញាចិត្ត ពង្រឹង​កិច្ចការងារ​របស់​ខ្លួន ឱ្យបាន​ល្អ​ប្រសើរ លើ​ការថែទាំ ជួសជុល​ផ្លូវ និង​ទ្វា​ទឹក ប្រព័ន្ធធារាសាស្ដ្រ ចៀសវាង​មាន​ការរិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នោះ គ្រប់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ឱ្យ​ខាងតែបាន ចំពោះ​ទីតាំង​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រឿងញៀន បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ បទល្មើស​ដីធ្លី និង​រាល់​សកម្មភាព​របស់​ក្មេង​ទំនើង​…​។​ល​។​

​ឯកឧត្តម ខូ​យ រី​ដា បានបញ្ជាក់​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ពោល​គឺ​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ព្រឹត្ដិការណ៍​អុំទូក​ថ្នាក់​ខេត្ត ជា​លើក​ទី​៥ នៅ​ស្ទឹង​ពោធិ៍សាត់ នឹង​ចាប់​ដំណើរការ ដោយ​មាន​ទូក​ចូលរួម​ប្រគួត ចំនួន​៣១​ទូក និង​មាន​ការ​ដាក់​តាំង​ពិ​ព័ណ៌ ការប្រគុំ​តន្ត្រី រាំ​លេង​កម្សាន្ត និង​បាញ់​កាំជ្រួច​នាពេល​រាត្រី​ផងដែរ​។ ក្នុងន័យនេះ ដើម្បី​ឱ្យ​ដំណើរការ​ពិធី ប្រព្រឹត្តទៅ​ដោយ​រលូន និង​បង្ក​លក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ គ្រប់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ត្រៀម​គ្រប់​មធ្យោបាយ និង​ឈរជើង​តាម​គោលដៅ ដែល​បាន​កំណត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.