ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!

បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាម សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពកម្មសិទ្ធិលំនៅឋានបានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈបានឱ្យដឹងថា បុគ្គលដែលត្រូវចុះបញ្ជីគ្រួសារនិងផ្តល់សៀវភៅគ្រួសារ គឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរនិងកំពុងរស់នៅអចិន្ត្រៃយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុក ឬម្តាយដែលកំពុងស្នាក់អន្ត្រៃយ៍លើទឹកដីកម្ពុជា ខណៈជនបរទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារនិងប្រើប្រាស់សៀវភៅគ្រួសារឡើយ។

ជានីតិវីធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំរបស់មេគ្រួសារដោយ មានភ្ជាប់ជាមួយនូវឯកសារដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យនិងសម្រេច បន្ទាប់ពីចម្លងទិន្នន័យចូល ក្នុងបញ្ជីគ្រួសារនិងសៀវភៅគ្រួសារបានត្រឹមត្រូវតាមខ្លឹមសារនៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរ អក្សរកាត់ឬប្រើប្រាស់សញ្ញាអ្វីឡើយ និងមេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីគ្រួសារ ព្រមទាំងបញ្ជូនសៀវភៅគ្រួសារនោះទៅសុំការសម្រេចពីអធិការ នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាលើសៀវភៅគ្រួសារ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ ដើម្បីសម្គាល់លើសៀវភៅគ្រួសារដែលមានកំណត់ចំនួន៦ខ្ទង់ (ចាប់ពីលេខ០០០ ០០១ទៅ) រួចបញ្ជូនត្រឡប់មកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ។ ការផ្តល់សៀវភៅគ្រួសារជូនប្រជាពលរដ្ឋត្រូវធ្វើឱ្យបានឆាប់បំផុត ដោយមិនឱ្យលើសរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់និងត្រឹមត្រូវ)។

ចំណែកពលរដ្ឋអ្នកស្នើសុំសៀវភៅគ្រួសារវិញ គឺសហព័ទ្ធ (ប្តីឬប្រពន្ធ) នៃគ្រួសារណាមួយ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅគ្រួសារនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារណាមួយ ដូចជា ពលរដ្ឋខ្មែរត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍) ចំណែកបើកូនសុំ ត្រូវមានសាលក្រមតុលាការ ខណៈ បើជាជនបរទេសដែលចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។

ជាការកត់សម្គាល់ ដូចការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដែរ ការធ្វើសៀវភៅគ្រួសារ មិនអស់ប្រាក់នោះទេ។ លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ បន្តខិតខំបំពេញភារកិច្ចផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវតាមគោលការណ៍ ដើម្បីទទួលបាននូវការគោរពស្រលាញ់ ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវមានស្មារតីទុកដាក់ និងរៀបចំឯកសារភ្ជាប់ជូនមន្រ្តីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការបំពេញការងាររបស់មន្រ្តីកាន់តែមានភាពងាយស្រួល និងលឿនរហ័ស៕

សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.