ផ្សាយផ្ទាល់ : អនុញ្ញាតគោរព សម្ដេចទ្រង់ ឯកឧត្តម លោក ជំទាវ លោក លោក ស្រី ប្រិយមិត្តទាំងអស់ក្នុងនិងក្រៅប្រទេសដែល តែងតែនិយមគាំទ្ររ
រាល់ការផ្សាយរបស់ អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ប្រចាំ ខេត្ត ស្វាយរៀង
ថ្ងៃនេះអង្គភាពយើងខ្ញុំមានកិត្តិយសសូមធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនិងការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តស្វាយរៀង។
ខណៈពេលនេះខ្ញុំបាទ មាស សំអឿន កំពុងបញ្ឈរដងឡាយនៅច្រាំងទន្លេវ៉ៃគោក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងផ្សាយផ្ទាល់ពីពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ )ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៤ ស្ថិតនៅទំនប់តំណែងច្រាំងតាបុល ទន្លេវ៉ៃគោ ក្រុង ស្វាយរៀង។
នៅរសៀលថ្ងៃទី ៧ ខែ វិច្ឆិកាឆ្នាំ ២០២៤ ដែលជាថ្ងៃប្រកួតផ្ដាច់ព្រាត់និងជាថ្ងៃបញ្ចប់ក៏មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋ
លេខាធិការ ក្រសួងមហាផ្ទៃនិងជាអនុប្រធានទី ២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជាព្រមទាំង ឯកឧត្ត ម៉ែន វិបុល
ប្រធានក្រុមប្រឹក្សាខេត្ត និង
ឯកឧត្តម ប៉េង ប៉ូធិ៏សា អភិបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈប្រតិភូសហព័ន្ធកីឡាទូក កានូនិងរ៉ូអ៊ីងកម្ពុជា ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកលោកស្រីនាយកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តមសកលវិទ្យាធិកានៃសាកលវិទ្យាល័យស្វាយរៀង លោកលោកស្រី ឧត្តមសេនីយ៍ វីរៈសេនីយ៍ស្នងការ ស្នងការរងនគរបាទ ខេត្ត លោកមេបញ្ជាការមេបញ្ជាការរងតំបន់សឹករងខេត្ត ស្វាយរៀង និងមេបញ្ជាការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក លោកស្រីប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្ត។
លោកអភិបាលក្រុង ស្រុកទាំងប្រាំបីលោក លោកស្រីប្រធានអនុប្រធានការិយាល័យចំណុះសាលាខេត្ត
ភ្ញៀវកិត្តិយសជាតិអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ…។
នៅក្នុងឱកាសដ៏វិសេសវិសាលនៅក្នុងកម្មវិធីនេះ អង្គភាពសារព័ត៌មាន
កម្ពុជាអភិវឌ្ឍន៍ ប្រចាំខេត្តស្វាយរៀងសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះអង្គភាពអគ្គិសនីខេត្ត ស្វាយរៀង ទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាភ្លើងអគ្គិសនីទាំងថ្ងៃទាំងយប់ដើម្បីឲ្យកម្មវិធីដំណើរការទៅដោយរលូន
និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងបី លោកខិតខំយកចិត្តទុកទាំងថ្ងៃទាំងយប់ បានល្អ ប្រសើរជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋមានភាពកក់ក្តៅទទួលបានភាពសប្បាយរីករាយគ្រប់ៗគ្នាផងដែរ
អង្គភាពយើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមលេងកីឡាដើម្បីសុខភាពហើយឆ្លើយថាទេចំពោះគ្រឿងញៀន។
ជាបន្តទៅនេះសូមអញ្ជើញទស្សនារូបភាពនិងទិដ្ឋភាពទាំងស្រុងនៅក្នុងកម្មវិធីដូចតទៅ៕ ដោយ លោក មាស សំអឿន
Tel : 071 810 70 90 .
សូមលំឱនកាយគោរព លា …!




