ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

កំហុស​ទិន្នន័យ​អ្វីខ្លះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន ដែល​លោកអ្នក អា​ចកែ​បាន​ដោយ​មិន​ចាំបាច់​ទៅ​ដល់​តុលាការ​?

កំហុស​ទិន្នន័យ​អ្វីខ្លះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន ដែល​លោកអ្នក អា​ចកែ​បាន​ដោយ​មិន​ចាំបាច់​ទៅ​ដល់​តុលាការ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោង​តាម​សេចក្តីណែនាំ​លេខ​០០៦ ស​ណន របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​សម្រួល​ដល់​ការកែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ព្រមទាំង​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការងារ​អត្រានុកូលដ្ឋាន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សំដៅ​ឆ្លើយតប​ទៅនឹង​សំណូមពរ និង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្រសួង បាន​សម្រេច​ដាក់​ចេញ​សេចក្តីណែនាំ​ថ្មី​ស្តីពី​បែបបទ​នីតិវិធី​នៃ​កា​រ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច​ ​សុឃៈ អ្នកនាំពាក្យ​រង​ក្រ​សួ​មហាផ្ទៃ​។

​ចំពោះ​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន ដែល​អាច​កែតម្រូវ​បាន លោក​បណ្ឌិត ទូច​ ​សុឃៈ បាន​គូសបញ្ជាក់ថា គឺជា​ទិន្នន័យ​ដែល​បាន​សរសេរ​ខុស ឬ​ភាន់ច្រឡំ​ព័ត៌មាន ឬ​ខកខាន​មិន​បាន​បំពេញ​ព័ត៌មាន (​កំហុស​បច្ចេកទេស​) ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ ក្នុងករណី​ណា​មួយ ដូចជា ៖ ការខុសឆ្គង​អក្ខរាវិរុទ្ធ​លើ​នាមត្រកូល និង​/​ឬ​នាមខ្លួន “​ជា​អក្សរ​ខ្មែរ​” និង “​អក្សរ​ឡាតាំង​” របស់​សាមីខ្លួន​ “​ជា​អក្សរ​ខ្មែរ​” និង “​អក្សរ​ឡាតាំង​” របស់​សាមីខ្លួន ឬ​របស់​ឪពុក ឬ​របស់​ម្តាយ (​មានន័យ​ថា​សូរសំឡេង​ដូចគ្នា ឬ​ប្រហាក់ប្រហែលគ្នា​ប៉ុន្តែ​ការសរសេរ​ខុសគ្នា ឬ​មាន​កំហុស​ផ្សេងទៀត​)​។

​ជាមួយគ្នានេះ បើ​តាម​អ្នកនាំពាក្យ​រង​ដដែល ការសរសេរ​ខុស “​ភេទ​” នៅពេល​ចុះបញ្ជី​ដូច​ជា​ភេទ “​ប្រុស​” តែ​សរសេរ​ដាក់​ថា​ភេទ “​ស្រី​” ឬ​ភេទ “​ស្រី​” តែ​សរសេរ​ដាក់​ថា​ភេទ “​ប្រុស​” ការចុះបញ្ជី​ដោយ​ភាន់ច្រឡំ​លើ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​សាមីខ្លួន ឬ​របស់​ឪពុក ឬ​របស់​ម្តាយ ករណី​ខុស​ថ្ងៃកំណើត​សុរិយគតិ ដូចជា​៖​ថ្ងៃទី​៣០ ខែ​កុម្ភៈ ឬ​ថ្ងៃ​ទី​៣១ ខែ​មេសា​។ ខុស​ថ្ងៃកំណើត​ចន្ទ​គតិ ដូចជា​សរសេរ​ចុះ​ដាក់​ថ្ងៃ​ចន្ទ ទី​១០ ខែតុលា ឆ្នាំ​១៩៨៩ ប៉ុន្តែ​ជាក់ស្តែង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៨៩ ជា​ថ្ងៃ​អង្គារ ការភាន់ច្រឡំ​ទីតាំង​ភូមិសាស្ត្រ​រដ្ឋបាល ដូចជា​៖ សរសេរ​ដាក់​ថា ស្រុក​អង្គរបុរី ខេត្តសៀមរាប ប៉ុន្តែ​ជាក់ស្តែង​ស្រុក​អង្គរបុរី ស្ថិតនៅក្នុង​ខេត្ត​តាកែវ ក៏​សុទ្ធតែ​អាច​ស្នើសុំ​កែតម្រូវ​ដូចគ្នា​ដែរ​។

​បន្ថែម​លើ​នេះ ករណី​មាន​ខ្ទង់​ទីកន្លែង​កំណើត បាន​សរសេរ​ខុស​ពី​ទីកន្លែង​កំណើត​ដែល​សាមីខ្លួន បានកើត​ជាក់ស្តែង ឬ​សរសេរ​ខុស​ទីតាំង​ភូមិសាស្ត្រ​រដ្ឋបាល​នា​សម័យ​ដែល​បុគ្គល​នោះ​កើត​។ ឧទាហរណ៍​. បញ្ជី​កំណើត​របស់​បុគ្គ​ល ម្នាក់​បាន​ចុះ​ថា​កើត​ឆ្នាំ​១៩៨៥ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ស្រុក​មង្គលបុរី ស្ថិតនៅក្នុង​ខេត្ត​បាត់ដំបង ពីព្រោះ​នៅ​ឆ្នាំ​១៩៨៥ មិន​ទាន់​បង្កើត​ខេត្ត​បន្ទាយមានជ័យ នៅឡើយ និង​ការ​ខកខាន​មិន​បាន​ចុះ​ព័ត៌មាន​នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន លើកលែង​តែ​ការបន្ថែម​ទិន្នន័យ​ព័ត៌មាន​ណា​ដែល​ធ្វើឱ្យ​សាមីខ្លួន​រួចផុត​ពី​ការទទួលខុសត្រូវ​ខាង​ផ្លូវច្បាប់ និង​កែតម្រូវ​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​តាម​សេចក្តីសម្រេច​របស់​តុលាការ ក៏​សុទ្ធតែ​អាច​ស្នើសុំ​កែតម្រូវ​បាន​ដូចគ្នា​។

​ដោយឡែក​ចំពោះ​ការ​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​វិញ លោក​បណ្ឌិត បាន​បញ្ជាក់បន្ថែម​ថា ការ​មោឃភាព អាចធ្វើ​បាន​ក្នុងករណី​ណាមួយ​ដូចជា​៖ ការចុះបញ្ជី​ផ្ទុយ​ពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​មាន​ជា​ធរមាន ការចុះ​ខុស​បែបបទ នីតិវិធី​នៃ​ការងារ​អត្រានុកូលដ្ឋាន ចុះបញ្ជី​អត្រានុកូលដ្ឋាន​លើសពី ១ (​មួយ​) ដង នៅ​កន្លែង​ដដែល ឬ​នៅ​កន្លែង​ផ្សេង​ទៀត និង​ការ​មោឃភាព​លើ​បញ្ជី​អត្រានុកូលដ្ឋាន​តាម​សេចក្តីសម្រេច​របស់​តុលាការ​។

​បន្ទាប់ពី​បាន​ដឹង​ច្បាស់​នូវ​ករណី​ដែល​អាច​ស្នើសុំ​កែតម្រូវ​បាន ដោយ​ពុំ​ចាំបាច់​ឡើង​ដល់​ស្ថាប័ន​តុលាការ ខាងក្រោម​នេះ​ជា​នីតិវិធី​ដោះស្រាយ​ងាយៗ​ដែល​អ្នក​ក៏ត្រូវ​ដឹង និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ចំពោះ​ការស្នើសុំ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន បើ​ស្ថិតនៅក្នុង​ឆ្នាំ​ដែល​កំពុង​អនុវត្ត (​គិតពី​ថ្ងៃ​ទី​១ ខែ​មករា មក​ទល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​) គឺ​លោក​អ្នក អាច​ធ្វើ​ការស្នើ​បាន​តាមរយៈ ឃុំ សង្កាត់​របស់​ខ្លួន ដែល​បាន​ចុះបញ្ជី ប៉ុន្តែ​បើ​ផុត​ពី​ឆ្នាំ​ដែល​អនុវត្ត​វិញ ការស្នើ​សុំ​កែតម្រូវ​ទិន្នន័យ គឺ​ស្ថិតនៅ​ថ្នាក់ជាតិ (​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​) ផ្ទុយ​ពី​នេះ​រាល់​ការស្នើសុំ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ដែល​មិនមែន​ជា​សមត្ថកិច្ច​របស់​មន្ត្រី​អត្រានុកូលដ្ឋា​ន ពោល​គឺ​ក្រៅពី​ចំណុច​ដែល​បញ្ជាក់​ពី​ការ​អាច​កែតម្រូវ​បាន​នោះ គឺជា​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ ដែល​មាន​សមត្ថកិច្ច​តាម​ច្បាប់​កំណត់​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.