ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​សមាជិក​បក្ស​ទើប​ផ្លាស់​មក​ពី​បក្ស​នយោបាយ​ដទៃ ជាង​២​ពាន់​នាក់

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​សមាជិក​បក្ស​ទើប​ផ្លាស់​មក​ពី​បក្ស​នយោបាយ​ដទៃ ជាង​២​ពាន់​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ២,៣៦៥​នាក់​នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​សមាជិក​គណបក្ស​ដែល​សម្តេច​តេជោ​អញ្ជើញ​ជួប​សំណេះសំណាល និង​រៀបចំ​អាហារ​សាមគ្គី​នា​ព្រឹក​ថ្ងៃនេះ សុទ្ធសឹង​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ដទៃ​មាន​ដូចជា​គណបក្ស​ភ្លើងទៀន គណបក្ស​កម្លាំង​ជាតិ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម ដែល​ទើបនឹង​សម្រេចចិត្ត​ដើរចេញ​ពី​បក្សនយោបាយ​ចាស់​របស់​ពួកគេ ហើយ​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​នៅក្នុង​ឆ្នាំ​២០២៤​នេះ​តែម្តង សមាជិក​គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល នៅតាម​មូលដ្ឋាន​បាន​សម្រេចចិត្ត​ដើរចេញ​ពី​បក្ស​របស់​ពួកគេ​ប្រៀប​ដូច​ទឹកបាក់​ទំនប់ ហើយ​ចូល​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពួកគេ​បាន​រួមរស់​ជាមួយ​បក្សប្រឆាំង​យូរណាស់​មកហើយ តែ​ពួកគេ​បែរ​ត្រូវ​អស់សង្ឃឹម អស់​ជំនឿ​ចិត្ត​លើក​របៀប​ដឹកនាំ​បក្ស​របស់​ថ្នាក់ដឹកនាំ ដែល​ខ្វះ​គោល​ការ​ធិបតេយ្យ​នៅក្នុង​បក្ស ខ្វះ​តម្លាភាព បក្ខពួកនិយម​។ អ្នកខ្លះ​ទៀត ក៏​ស្អប់ខ្ពើម​ចំពោះ​នយោបាយ​ជ្រុលនិយម​លោក សម រង្សុី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​ដទៃ​ទៀត ដែល​ជា​ហេតុនាំឱ្យ​គ្រោះថ្នាក់​ដល់​សង្គមជាតិ​។​

​បន្ថែម​ពីលើ​នោះ ពួកគេ​សម្រេចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ក៏​ព្រោះ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ជាច្រើន​អាណត្តិ​កន្លងមក មាន​គោលនយោបាយ​ដឹកនាំ​ជាតិ​ច្បាស់លាស់ ហើយ​នាំមក​នូវ​ការរួបរួម សន្តិភាព និង​ការរីកចម្រើន​សម្រាប់​សង្គម​ជាតិ​។ ពួកគេ​ក៏​សម្តែង​ការពេញចិត្ត និង​ជឿជាក់​ចំពោះ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រគល់​ការដឹកនាំ​ប្រទេស​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ពោរពេញ​ដោយ​សមត្ថភាព ចំណេះដឹង ឆ្លាត​វៃ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បន្ត​ដឹកនាំ​សង្គមជាតិ​ឱ្យមាន​សុខសន្តិភាព ការរួបរួម និង​ការរីកចម្រើន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.