ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល ចំនួន ២៤​នាក់​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចុះ​កម្មសិក្សា​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល ចំនួន ២៤​នាក់​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចុះ​កម្មសិក្សា​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៥ កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល ចំនួន ២៤​នាក់​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចុះ​កម្មសិក្សា​ប្រតិបត្តិ ក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់​ថា សិក្ខាកាម​ដែល​ចុះ​មាន​ចំនួន ២៤ នាក់ ស្រី ៥​នាក់ ចុះ​មក​សរសេរ​របាយ​ការណ៍​ស្រាវជ្រាវ​ក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ជា​សារ​ណា ការពារ​ខ្លួន ដើម្បី​បញ្ចប់​វគ្គ​សិក្សា​របស់​ខ្លួន ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូម​ស្វា​មគ​មន៍​យ៉ាង​កោ​កក្តៅ​បំផុត​ចំពោះ ប្អូនៗ​ជា​សិក្ខាកាម ដែល​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចុះ​កម្មសិក្សា​ក្នុង​អង្គភាព​ស្នងការដ្ឋាន​សូមឱ្យ​ប្អូនៗ​សិក្ខាកាម​ទទួលបាន​ជោគជ័យ​ក្នុង​ចុះ​កម្មសិក្សា​នេះ និង​សូម​ឱ្យ​ប្អូនៗ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​រៀនសូត្រ​យកចំណេះ​មក អនុវត្តន៍ និង​បម្រើ​ផលប្រយោជន៍​ដល់ អង្គភាព និង​ប្រជាជន​។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ និង​ស្វែងយល់​បន្ថែម នូវ​មុខងារ​ក៏ដូចជា​ការងារ​ផ្សេងៗ​របស់​ការិយាល័យ​ជំនាញ តាម​បណ្តា​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដាក់ជូន និង​ធ្វើ​ដោយ​ជោគជ័យ និង​បន្ត​យក​ចំណេះដឹង​ទៅ​បម្រើ​អង្គភាព និង​បម្រើប្រជាជន ជាពិសេស​ប្អូនៗ ត្រូវ​មាន​ភាពស្មោះត្រង់ គ្នា​និង​គ្នា​ក្នុង​ការចុះ​កម្មសិក្សា​ជា​ក្រុម ឬ ឯកជន សូម​ជូនពរ​ប្អូនៗ​ជោគជ័យ​ក្នុង​បេស​កម្មនេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.