ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

អគ្គ​កុងស៊ុល​វៀតណាម​លោក NGUYEN THANH VAN ប្រចាំ​ខេត្ត​បាត់ដំបង និង​សហការី អញ្ជើញ​ជួប​សំដែង​ការគួរសម លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា !!!

អគ្គ​កុងស៊ុល​វៀតណាម​លោក NGUYEN THANH VAN ប្រចាំ​ខេត្ត​បាត់ដំបង និង​សហការី អញ្ជើញ​ជួប​សំដែង​ការគួរសម លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា !!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៥ កើត ខែ​កត្តិក ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ អគ្គ​កុងស៊ុល​វៀតណាម​លោក NGUYEN THANH VAN ប្រចាំ​ខេត្ត​បាត់ដំបង និង​សហការី បាន​ជួប​សម្តែង​ការគួរសម សំណេះសំណាល សួរសុខទុក្ខ និង​យក​វត្ថុ​អនុស្សាវរីយ៍ ជូន​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុង​ឱកាស​បុណ្យ​អបអរសាទរ​បុណ្យ ៩​វិច្ឆិកា ខួប​លើក​ទី ៧១ ឆ្នាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក NGUYEN THANH VAN អគ្គ​កុងស៊ុល ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ការ ខិតខំ​ប្រែង និង​កិច្ច​ហ​ការល្អ របស់​កងកម្លាំង​នគរបាល ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែល​បាន​បំពេញ​តួរ​នាទី ភារកិច្ច ការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: ជូន​ប្រជាពលរដ្ឋ​បានល្អ ទាំង​ការផ្តល់​សេវាសាធារណ​: ទាំង​ការបង្ការ បង្ក្រាប​បទល្មើស​នានា និង​គ្រោះថ្នាក់​ផ្សេងៗ ។​

​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ លោក NGUYEN THANH VAN អគ្គ​កុងស៊ុល​ប្រចាំ​ខេត្ត​បាត់ដំបង រួម​ទាំង​សហការី សូម​ទទួលបាន​សុខភាព​ល្អ​រួមទាំង​ក្រុមគ្រួសារ និង​ជួប​ពុទ្ធពរ ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.