ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាបាល់ទាត់​ប្រដាល់​គុន​ខ្មែរ​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាបាល់ទាត់​ប្រដាល់​គុន​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាបាល់ទាត់​ប្រដាល់​គុន​ខ្មែរ​។​
​ខាងក្រោម​នេះ ជា​ប្រសាសន៍​សំខាន់ៗ​មួយចំនួន​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
* ជា​កិច្ច​ចាប់ផ្តើម​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​មូលហេតុ​ចំពោះ​ការ​មិន​ផ្សាយ​ផ្ទាល់​កម្មវិធី​។ មិន​ផ្សាយ​ផ្ទាល់​ព្រោះ​ជា​ការជួបជុំ​ក្រុម​តូច​។​
* សម្តេច​តេជោ ហ៊ុន សែន អរគុណ​សម្រាប់​ការរៀបចំ​កម្មវិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​នេះ​ឡើង​។ សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការប្រកួត​របស់​កីឡាករ​បាល់ទាត់​គុន​ខ្មែរ ដែល​ទទួលបាន​ថវិកា​រហូត​ដល់​ប្រមាណ​១​ពាន់​លាន​រៀល​។​
* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡា​គុន​ខ្មែរ​កំពុង​មាន​ការរីក​ចម្រើន ប៉ុន្តែ​ការរីកចម្រើន​នេះ ប្រមូលផ្តុំ​នៅ​តែ​រាជធានី​ភ្នំពេញ​។ កីឡា​គុន​ខ្មែរ នឹង​រីក​លូតលាស់​ជាង​នេះ​។ បើ​មាន​ការគាំទ្រ​ដិតដល់​។​
* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការ​ផ្គូរ​ផ្គង​កីឡាករ​ឱ្យ​ប្រកួត​រាល់​សប្តាហ៍​នឹង​ធ្វើឱ្យ​ខូច​កីឡាករ និង​ឆាប់​ចុះខ្សោយ​។​
* សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យ​អ្នក​គ្រប់គ្រង​កីឡាករ​ប្រដាល់​យកចិត្តទុកដាក់​លើ​ការ​ផ្គូរ​ផ្គង​កីឡាករ មិន​អាច​ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​រាល់​សប្តាហ៍ មិន​អាច​ចេះ​តែ​ធ្វើ​តាម​ចំណង់​ចំណូលចិត្ត​នោះទេ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការខ្វះ​កីឡាករ កីឡាការិនី​ប្រដាល់ ព្រោះ​ខ្វះខាត​ការបណ្តុះបណ្តាល​កីឡា​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​មាន​ការពិចារណា​ជួយ​គាំទ្រ​ការបណ្តុះបណ្តាល​តាម​បណ្តា​ក្លឹប​នៅតាម​ខេត្ត​ទូទាំង​ប្រទេស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច បាន​ឱ្យ​លោក ស៊ី​ថូ ណា​ថា​ន់ ចុះ​ស្រាវជ្រាវ​ពី​បញ្ហា​កីឡាប្រដាល់​នៅ​ខេត្ត​បាត់ដំបង​។ ខេត្ត​នោះ មាន​ក្រុម​កីឡាករ​ច្រើន មាន​ក្លឹប​ច្រើន ហើយក៏​មាន​ការប្រកួត​ច្រើនណាស់ តែ​តម្លៃ​ខ្លួន​តិចតួច​។ សម្តេច​តេជោ បាន​ឧបត្ថម្ភ​មួយខែ ៣០​លាន​រៀល ដើម្បី​ឧបត្ថម្ភ​បន្ថែម​ដល់​កីឡាករ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​មាន​ធនធាន​ជា​ប្រធាន​ក្រុមហ៊ុន ជា​ឧកញ៉ា និង​ជា​ឧបនាយករដ្ឋមន្ត្រី​ជាដើម ជួយ​ឧបត្ថម្ភ​ក្លឹប​នៅតាម​ខេត្ត ដើម្បី​ធានា​និរន្តរភាព​នៃ​ការហ្វឹកហាត់​។​

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.