ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

៩​ខែ​ដើមឆ្នាំ​២០២៤ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ទទួល​ភ្ញៀវ​អន្តរជាតិ​ជាង​៤​លាន​នាក់ បដិសេធ​មិន​ឱ្យ​ចូល​ប្រមាណ​១​ពាន់​នាក់​!

៩​ខែ​ដើមឆ្នាំ​២០២៤ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ទទួល​ភ្ញៀវ​អន្តរជាតិ​ជាង​៤​លាន​នាក់ បដិសេធ​មិន​ឱ្យ​ចូល​ប្រមាណ​១​ពាន់​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មិនទាន់​មួយឆ្នាំ​ផង ពោល​គឺ​ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០២៤​នេះ មន្ត្រី​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ភ្ញៀវ​ជា​លក្ខណៈ​អន្តរជាតិ​ចូល​មក​តាម​បណ្ដា​ច្រកទ្វា​ព្រំដែន​គោក និង​អាកាស​រហូត​ទៅ​ដល់ ៤.៨៤៩.៩២២​នាក់ ស្មើនឹង ២១៧​សញ្ជាតិ កើនឡើង​៦,៧៦% ក្នុងនោះ​ភ្ញៀវទេសចរ​មាន​ចំនួន ៣.៧៦៧.៥១៨​នាក់ ស្មើនឹង ៧៧,៦៨%​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​ដោយឡែក ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២៤​នោះ​ដូច​គ្នា លោក​បណ្ឌិត ទូច សុឃៈ បានឱ្យដឹង​ទៀត​ថា ក៏​មាន​ជនបរទេស​ចំនួន ១.០២៤​នាក់ ស្មើនឹង ៧៨​សញ្ជាតិ ត្រូវបាន​មន្ត្រី​អន្តោប្រវេសន៍ បដិសេធ​ការផ្តល់​ទិដ្ឋាការ និង​បដិសេធ​មិន​ឱ្យ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ បន្ទាប់ពី​បាន​រកឃើញ​ពាក់ព័ន្ធ​ក្នុង​បញ្ជី​មុខសញ្ញា រកឃើញ​ការប្រើប្រាស់​លិខិតឆ្លងដែន​មិន​ប្រក្រតី មាន​គោលបំណង​មិន​ច្បាស់លាស់ និង​មិន​គ្រប់​លក្ខណៈសម្បត្តិ​ឱ្យចូល​ប្រទេស​។

​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹង​ដែរ​លទ្ធផល​ការងារ​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២៤​នេះ បានសម្រេច​ឡើង បើទោះបីជា​សភាពការណ៍​សន្តិសុខ​ពិភពលោក​នៅ​តែ​បន្ត​ភាពស្មុគស្មាញ ក្នុងនោះ​សង្គ្រាម​រវាង រុស្សី​-​អ៊ុ​យក្រែន និង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយចំនួន​ក៏​បាន​និង​កំពុង​បន្ត​ការប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ងរ​។ បន្ថែម​ពីលើ​នេះ ប្រទេស ក្នុង​តំបន់​មួយចំនួន​បាន​រង​គ្រោះ​ធម្មជាតិ​។ វិបត្តិ​ទាំងនេះ បាន​ជះឥទ្ធិពល អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​ជា​សកល រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​តែ​ទោះជា​យ៉ាងនេះក្តី លោក​បណ្ឌិត ទូច សុឃៈ បាន​គូសបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​រក្សា​បាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក​បរិយាកាស​ដល់​ដំណើរការ​ប្រទេស​ទៅ​តាម​វិស័យ​នី​មួយៗ ប្រព្រឹត្តទៅ​ដោយ​រលូន ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល ភាពឈ្លាសវៃ និង​ចក្ខុវិស័យ​ច្បាស់លាស់ របស់ សម្តេច​មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយគ្នា​នោះ​ដើម្បី​សម្រួល​ដល់​ការលំបាក និង​ដោះស្រាយ​របាំង​នានា​ដែល​ប៉ះពាល់​ដល់​អ្នកដំណើរ​ចេញ ចូល រួមមាន ការពង្រឹង​សេវាកម្ម​អន្តោប្រវេសន៍​នៅតាម​ច្រកទ្វារ​អន្តរជាតិ លុបបំបាត់​បាតុភាព​អសកម្ម និង​ការសម្រួល​បែបបទ​អោយ បាន​ងាយស្រួល ប្រមុខ​រាជរដ្ឋាភិបាល ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​សាល​ក្រប​ត្រ​អេឡិចត្រូនិក​ចូល​ព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែល​បាន​ដាក់អោយ​អនុវត្ត​ជំហាន​ដំបូង​នៅតាម​ច្រកទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ នា​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤៕

​ដោយ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.