ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​អគារសិក្សា​១​ខ្នង ៥​បន្ទប់ និង​ក្លោងទ្វារ​ថ្មី ក្នុង​អនុវិទ្យាល័យ​ពោធិ៍សាត់ ដែល​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ

​អគារសិក្សា​១​ខ្នង ៥​បន្ទប់ និង​ក្លោងទ្វារ​ថ្មី ក្នុង​អនុវិទ្យាល័យ​ពោធិ៍សាត់ ដែល​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ អគារសិក្សា​១​ខ្នង មាន​៥​បន្ទប់ និង​ក្លោងទ្វារ​ថ្មី ក្នុង​អនុវិទ្យាល័យ​ពោធិ៍សាត់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហៀ​ង សុផល (​ហៅ​ហ៊ា​ហាំង​) និង​លោកស្រី សុខ ធី ព្រមទាំង​បុត្រ «​ម្ចាស់​សិប្បកម្ម​ទឹកកក​ពោធិ៍​កំបោរ​» ដែល​មាន​តម្លៃ​សរុប​៨២,០០០​ដុល្លារ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​។​

​នា​ឱកាស​នោះ​ឯកឧត្តម ខូ​យ រី​ដា បាន​ចូលរួម​អបអរសាទរ និង​សប្បាយរីករាយ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់ អគារសិក្សា​ថ្មី រួម​ជាមួយ​ក្លោងទ្វា​ថ្មី នៃ​អនុវិទ្យាល័យ​ពោធិ៍សាត់​នា​ពេល​នេះ ក្រោម​ការឧបត្ថម្ភ​ពី​លោក ហៀ​ង សុផល (​ហៅ​ហ៊ា​ហាំង​) និង​លោកស្រី សុខ ធី ព្រមទាំង​បុត្រ «​ម្ចាស់​សិប្បកម្ម​ទឹកកក​ពោធិ៍​កំបោរ​»​។​

​ឯកឧត្តម ខូ​យ រី​ដា បានឱ្យដឹងថា វិស័យ​អប់រំ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យទៅជា​មូលធន ដែល​ជា​ទន់​មួយ​សម្រាប់​ចូលរួម​កា​រ​វិនិយោគ​ប្រទេស​ជាតិ ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ដោយ​ពីមុន​លោក​ជា​អតីត​នាយក​សាលា​នេះ ហើយ​ជានិច្ចកាល​លោក​តែងតែ​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នូវ​អគារសិក្សា ក៏​ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សោ​ភណ្ឌ​ភាព និង​ដាំ​ដើមឈើ ក្នុង​បរិវេណ​សាលា​នោះ​, ឃើញថា​មាន​ការខ្វះខាត​អគារសិក្សា អគារ​ខ្លះ​មាន​សភាព​ចាស់​ឌ្រុ​ដ​ទ្រោម និង​ក្លោងទ្វា​មិនទាន់​បាន​ស្អាត​ល្អ ទើប​រូបលោក​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយឧបត្ថម្ភ រហូត​ឈាន​ដល់​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​ថ្មី និង​ក្លោងទ្វា​ថ្មី​នា​ថ្ងៃនេះ ដែល​គិត​ជា​ទឹក​ប្រាស់​សរុប ៨២,០០០​ដុល្លារ​។​

​ក្នុង​ឱកាស​នេះ​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងអំណរគុណ​លោក ហៀ​ង សុផល (​ហៅ​ហ៊ា​ហាំង​) និង​លោកស្រី សុខ ធី ព្រមទាំង​បុត្រ «​ម្ចាស់​សិប្បកម្ម​ទឹកកក​ពោធិ៍​កំបោរ​» ដែល​បាន​ជួយ​សាងសង់​អគារសិក្សា រួម​ទាំង​ក្លោងទ្វា​នេះ និង​បាន​ជួយ​សម្រួល​ការលំបាក របស់​សាលា​បាន​មួយកម្រិត​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.