ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​ខេត្ត​ប៉ៃលិន បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥

​ខេត្ត​ប៉ៃលិន បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​បើ​តាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥​នេះ ខេត្ត​ប៉ៃលិន មាន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ចំនួន ៩​កន្លែង ក្នុងនោះ​វិទ្យាល័យ​ចំនួន​៣ និង​អនុវិទ្យាល័យ​ចំនួន ៦ ដែល​មាន​សិស្ស​សរុប ៥.៨៥៩​នាក់ ស្រី ៣.១៩៧ នាក់​, គ្រឹះស្ថាន​មធ្យមសិក្សា​ឯកជន​ចំនួន​១​កន្លែង ក្នុងនោះ​អនុវិទ្យាល័យ​ចំនួន​១ ដែល​មាន​សិស្ស​សរុប ៩៨​នាក់ ស្រី​៦១ នាក់​, គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ​ចំនួន ៥៣ សាលា ដែល​មាន​សិស្ស​សរុប ១៦.១៩៥ នាក់ ស្រី ៥.៣០៥ នាក់ (​ក្នុង​នោះ​សិស្ស​គ្រប់​អាយុ​ចុះឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​១​ចំនួន ១.៣៩៩​នាក់ ស្រី ៦៨២​នាក់​), មត្តេយ្យ​សិក្សា​សាធារណៈ​ចំនួន ២៥ សាលា ដែល​មាន​សិស្ស​ចុះឈ្មោះ​ចូល​រៀន​ថ្មី​សរុប ៤៨១​នាក់ ស្រី ២៤៤​នាក់ និង​មត្តេយ្យ​សិក្សា​សហគមន៍​សិស្ស​ចុះឈ្មោះ​ចូល​រៀន​ថ្មី​សរុប ១១៧​នាក់ ស្រី ៦៧​នាក់​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បវេសនកាល​ឆ្នាំ​សិក្សា​២០២៤-២០២៥ ចាត់ទុក​ជា​ឆ្នាំ​ទី​២ ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧​នៃ​រដ្ឋសភា ចាប់ផ្ដើម​អនុវត្ដ​អាទិភាព​គោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដូច​មានចែង​ក្នុង​បញ្ច​កោណ​ទី​១ នៃ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ ការពង្រឹង​គុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការដាក់ចេញ​នូវ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ​ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្នុង​គោលដៅ “​លើកកម្ពស់ គុណភាព​អប់រំ​” ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា តាមរយៈ​ការពង្រឹង​កិច្ចការ​សំខាន់ៗ ព្រមទាំង​យុទ្ធសាស្ត្រ​កំណែទម្រង់​អាទិភាព ៨​ចំណុច ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​រួមមាន​៖ ១-​ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព​, ២-​កំណែទម្រង់​សាលារៀន​, ៣-​ការអភិវឌ្ឍ​យុវជន ដើម្បី​លើកកម្ពស់​បំណិន​សតវត្ស​ទី​២១, ៤-​ការអប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ៥-​ការអប់រំ​ឌីជីថល​, ៦-​កំណែទម្រង់​សាលា​គរុកោសល្យ​, ៧-​ការលើកកម្ពស់​សុខភាព​សិក្សា និង ៨-​ការបង្កើត​មជ្ឍមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថានឧត្តមសិក្សា​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ជំរុញ​ដល់​មន្ទីរ​អប់រំ និង​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ត្រូវខិតខំ​ពង្រីក​សក្ដានុពល​របស់​ខ្លួន ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ទាំង​សេវា​បង្រៀន និង​រៀន ដើម្បី​ឱ្យ​សាលារៀន​របស់​យើង​ក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍ ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​គំរូ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ព្រមទាំង​បន្ត​លើកកម្ពស់​សុខភាព​សិក្សា និង​សុខុមាលភាព លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​គ្រប់​គ្រឹះស្ថានសិក្សា ថែម​ទាំង​រៀបចំ​បរិស្ថាន​សាលារៀន​ស្អា បៃតង ឱ្យ​ស័ក្តិសម​ជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្ដុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ នៅ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ និង​សំណូមពរ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ដើរតួ​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្ដាយ​ទី​២ ជា​មគ្គុទ្ទេសន៍ ជា​អ្នកស្រាវជ្រាវ ជា​ទីប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស ហើយ​ចំពោះ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ និង​ស្រាវជ្រាវ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុង ”​អំពើ​ល្អ​” ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ ផងដែរ ។​

​សូមបញ្ជាក់​ថា​៖ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នោះដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ក៍​បាន​ឧបត្ថម្ភ ជា​សម្ភារៈ​សិក្សា និង ថវិកា​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន ១៣៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៥០,០០០​រៀល និង​សិស្សានុសិស្ស​ចំនួន​១០៩៩ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ​១៦០​ទំព័រ ចំនួន ១​ក្បាល ប៊ិក​ចំនួន ១ ដើម និង​ថវិកា​ចំនួន ១០០០០ រៀល ៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.