ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​៤

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​៤ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក ជាច្រើន​នាក់​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា ៖
១.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៤,
២.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​តុលា​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​បន្ត របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​
៣.​បញ្ហា​ផ្សេងៗ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ញ៉ូវ គង្គារ នាយក​ទីចាត់ការ​ធនធានមនុស្ស ក៍​បាន​អាន​ប្រកាស​លេខ ៦១៩០ ប្រក ចុះ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤ របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការតែងតាំង លោក សែ​ត វិចិត្រ ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​និង​អាន​ប្រកាស​លេខ ៦៩៩៩ ប្រក ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការទទួលស្គាល់​សមាសភាព លោក អ៊ុន ប៊ុនលី ជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​។​

​ក្រោយពី​បាន​ស្តាប់​ការលើកឡើង​ពី​របៀបវារៈ និង​បញ្ហា​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​រួចមក អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ ក្រុង​/​ស្រុក​ត្រូវ​បន្ត​ពិនិត្យ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ​គឺ​ត្រូវ​ដោះស្រាយ​ជូន ពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង​ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុស ខាត់ ទាំង​ចំណេះដឹង​និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោកស្រី​បណ្ឌិត​អភិបាលខេត្ត បាន​លើកទឹកចិត្ត និង​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារ​:​កិច្ច ក្នុង​ការបំពេញ​ការងា​រ ប្រកប​ដោយ​មនសិការ​វិជ្ជាជីវ​: និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​មាន​កិច្ចសហការ​ល្អ មាន​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​និង​ចូល​រួមចំណែក​ធ្វើឲ្យ​ការអនុវត្ត​ការងារ​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការលើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ប្រកប​ដោយ​បរិយាប័​ន្ន និង​សមធម៌​សង្គម ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​”​និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ​” ដោយ​ស្មារតី​ឯករាជ្យ​។​

​លោកស្រី​បណ្ឌិត បាន ស្រីមុំ បាន​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង ប្រដាប់ អាវុធ​ទាំង ៣​ប្រភេទ ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ព្រមទាំង បាន ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​នានា​បាន​ល្អប្រសើ និង​បាន កសាង សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង​ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីក ចម្រើន ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មានប្រសាសន៍​បូកសរុប​ក្នុង​កិច្ចប្រជុំ លោក ជា ចាន់​ឌិន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង ធ្វើ ការ​ដោះ ស្រាយ​នូវ រាល់ បញ្ហា នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នូវ​គោល នយោបាយ​ភូមិ​/​ឃុំ មាន​សុ​វត្តិភាព នៅតាម មូលដ្ឋាន​ប្រកប ដោយ ប្រសិទ្ធិភាព​ខ្ពស់ និង​បាន​ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្ត បន្ទាប់ គួរ​ជាទី​មោទន ជាក់ ស្តែង​ការរៀបចំ សោភ័ណ្ឌភាព ខេត្ត​យ៉ាង​ស្រស់ស្អាត គួរអោយ​ទាក់ទាញ ដែល​ធ្វើអោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក កំសាន្ត​មានការ​ស្ងើច​ស​សើរ មិន ដាច់​ពី​មាត់ ចំពោះ​ការ កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​ប៉ៃលិន​។​

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.