ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​៨​នាក់ ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​៨​នាក់ ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​): កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ សឿន ស្រី​នាង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ភាន់ សុភ័​ក្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បាន​ធ្វើ​ការប្ដឹង​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​០១​ក្រុម មាន​គ្នា​ប្រហែល​១២​នាក់ ស្តីពី​ករណី​លួច​ម៉ូតូ ដោយ​ប្រើ​ហិង្សា ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។ ក្រោយពី​ទទួលបាន​បណ្ដឹង​កម្លាំង​ការិយាល័យ​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី និង​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ការស្រាវជ្រាវ កំណត់​មុខសញ្ញា​បាន​ថា ពួក​គេ​គេចខ្លួន​ទៅ​ក្រុង​ប៉ោយ​ប៉ែត រហូតដល់​វេលា​ម៉ោង​០០​និង​៣០​នាទី ឈានចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​០៨​នាក់ ក្នុងចំណោម​បក្ខពួក​១០​នាក់ ១-​ឈ្មោះ​រុន ញឹង​(​ដា​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ,២-​ឈ្មោះ​សាទ វី​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ,៣-​ឈ្មោះ​ហុង លី​ហួរ (​ហួរ ជ័រ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ,៤-​ឈ្មោះ​ជា គាន់​(​ថេត ,​ណូ​ជ័រ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ,៥-​ឈ្មោះ​សោភា ដា​រិទ្ធ​(​ស្វេក​)​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ,៦-​ឈ្មោះ​គា​ម សល់​(​សីហា​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ,៧-​ឈ្មោះ​ញ៉ែម គឹម​ឈាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ,៨-​ឈ្មោះ​សំ​អ៊ុន សេង​លី​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ព្រមទាំង​ចាប់យក​វត្ថុតាង​ដែល​ប្រព្រឹត្ត​បទល្មើស ម៉ូតូ​៥​គ្រឿង ,​ទូរ​សព្ទ ២​គ្រឿង ហើយ​នាំ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី វាយ​ទៅលើ​ជនរងគ្រោះ ហើយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​នាំគ្នា​ជិៈ​គេចខ្លួន​ពិតប្រាកដ​មែន​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​វត្ថុតាង​ម៉ូតូ បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ហើយ ដោយឡែក​បក្ខពួក​ដែល​នៅសល់ កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.