ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សរសើរ​លទ្ធផល​ការងារ​អន្តោប្រវេសន៍ ដើម​នីតិកាល​ថ្មី និង​ផ្ដល់​គោលការណ៍​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​កិច្ចការ​អាទិភាព​មួយចំនួន​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សរសើរ​លទ្ធផល​ការងារ​អន្តោប្រវេសន៍ ដើម​នីតិកាល​ថ្មី និង​ផ្ដល់​គោលការណ៍​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​កិច្ចការ​អាទិភាព​មួយចំនួន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យ៉ាងហោច​ណាស់​មាន​លទ្ធ​ផល​ការងារ​អន្តោប្រវេសន៍ លេចធ្លោ ចំនួន ៣ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បង្ហាញ​ការចាប់អារម្មណ៍ និង​ថ្លែង​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​គ្រប់​ថ្នាក់ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានកត់សម្គាល់​អំពី​លទ្ធផល​ការងារ​ទីមួយ ថា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ខិតខំ​សម្រួច និង​អភិ​វ​វឌ្ឍន៍​ជា​បន្តបន្ទាប់ ទាំង​រចនាសម្ព័ន្ធ អភិបាលកិច្ច និង​បច្ចេកវិទ្យា ខណៈ​លទ្ធផល​ការងារ​ទី​ពីរ គឺ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥​ឆ្នាំ​(២០២៤-២០២៨)​។

​លទ្ធផល​លេចធ្លោ​ទី​បី ត្រូវបាន​ប្រមុខ​ក្រសួងមហាផ្ទៃ កត់សម្គាល់​អំពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ រួម​ទាំង​ការងារ​អន្តោប្រវេសន៍ ដូចជា​ការគ្រប់គ្រង​ច្រកទ្វារ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ចូល​-​ចេញ​ប្រទេស ការគ្រប់គ្រង​និង​ធ្វើ​បច្ចុប្បន្នភាព​ការ​ស្នាក់នៅ​ជនបរទេស ការងារ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ការ​ដំណើរការ​ប្រព័ន្ធ e-GDI សម្រាប់​គ្រប់គ្រង​ទិន្នន័យ​មន្ត្រី ការ​ដំណើរការ​កម្មវិធី​សាល​កប​ត្រ​អេឡិចត្រូនិក Cambodia e-Arrival និង​ការផ្តល់​សេវា​អន្តោប្រវេសន៍ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។

​ពី​វេទិកា​អ​ធីបតី​នៃ​ពិធី​សំណេះសំណាល​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អន្តោប្រវេសន៍ ទាំងអស់ យកចិត្តទុកដាក់​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់ខ្លួន ដើម្បី​ដឹង​ថា​តើ​ការងារ​ជាង​មួយ​ឆ្នាំ​កន្លងមកនេះ មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ និង​មាន​តម្រូវការ​អ្វីខ្លះ ព្រមទាំង​រួមគ្នា​រិះរក​វិធី​សាស្ត្រ​រឹតបន្តឹង​ការគ្រប់គ្រង​ជនបរទេស បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ដោយ​ផ្ដោត​លើ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ​។

​ឯកឧត្តម​ភិស​ន្តិ​បណ្ឌិ​ត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​រាយការណ៍​វត្ត​មាន​ជនបរទេស​ចូល​ស្នាក់​នៅ​តាម​រោងចក្រ សហគ្រាស និង​កន្លែង​ស្នាក់​នានា ដូចជា ៖ សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម ព្រមទាំង​បាន​ណែនាំ​ឱ្យ​ពង្រឹង​ការគោរពវិន័យ គោរព​ការបែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុងនោះដែរ មន្ត្រី​ជួរមុខ​តាម​បណ្ដាក​ច្រកទ្វារ ដែល​ធាត់​ខ្លាំង ឬ​មាន​ក្បាល​ពោះធំ ត្រូវ​សម្រួល​ភារកិច្ច​ឱ្យ​មក​ធ្វើការ​នៅ​ការិយាល័យ បើ​មិន​ព្រម​ធ្វើ​លំ​ហាត់ប្រាណ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.