ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

នគរបាល​ក្រុង​ប៉ោយ​ប៉ែត បើក​ប្រតិត្តិការ​បង្ក្រាប ក្លឹប​កំសាន្ត យីហោ ស្តា​ស៊ី​ធី (Star City ) ឃាត់ខ្លួន​បាន​មនុស្ស ប្រុស​-​ស្រី ជាង​១០០​នាក់​

នគរបាល​ក្រុង​ប៉ោយ​ប៉ែត បើក​ប្រតិត្តិការ​បង្ក្រាប ក្លឹប​កំសាន្ត យីហោ ស្តា​ស៊ី​ធី (Star City ) ឃាត់ខ្លួន​បាន​មនុស្ស ប្រុស​-​ស្រី ជាង​១០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ជនជាតិខ្មែរ និង ជនបរទេស ប្រមាណ​១០០​នាក់ ក្នុងនោះ មាន​ភ្ញៀវ និង អ្នកបម្រើ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ស្តា​ស៊ី​ធី ត្រូវបាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៣០ តុលា ឆ្នាំ​២០២៤ នេះ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ក្លឹប​កំសាន្ត យីហោ ស្តា​ស៊ី​ធី ( Star City ) ។​

​ប្រតិត្តិការ​បង្ក្រាបខាង​លើ ឃាត់ខ្លួន​បាន ខ្មែរ និង ជនបរទេស ប្រមាណ​១០០​នាក់ ក្នុងនោះ មាន​ភ្ញៀវ និង អ្នកបម្រើ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ស្តា​ស៊ី​ធី កាលពី​ព្រឹក​ថ្ងៃទី​៣០ តុលា ឆ្នាំ​២០២៤ នេះ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ក្រោយ​ឃាត់ខ្លួន កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​យក​រថយន្ត​១៦​កៅអី របស់​សាលាក្រុង​ប៉ោយ​ប៉ែត ដឹកជញ្ជូន​ទៅ​ទុក​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១​។​

​លោក​វរសេនីយ៍ទោ កែវ ដូល អធិការរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ថា ការចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្លឹប​កំសាន្ត​យីហោ​ស្តា​ស៊ី​ធី​ក្រុង​ប៉ោយប៉ែត គឺ​ដឹក​បញ្ជូន​ចេញ​ទៅ​ដាក់​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ និង​រង់ចាំ​បទបញ្ជា​ថ្នាក់លើ ដើម្បី​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ។​

​ប្រសិន​ជា​មាន​ប្រើប្រាស់​គ្រឿងញៀន នឹង​បន្ត​អនុវត្តតាម​ទៅតាម​ផ្លូវច្បាប់ រីឯ​អ្នក​មិន​ប្រើប្រាស់​គ្រឿងញៀន​នឹង​ត្រូវ​ដោះលែង​ត្រឡប់ទៅផ្ទះ​វិញ​។​

​សូម​រំលឹក​ផង​ដែរ កន្លងមក​ថ្មីៗ​នេះ ប្រសាសន៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់បាន​លើក​ឡើង​ចំពោះ KTV ជាច្រើន​ថា ” KTV ខ្លះ​គ្រាន់តែ​ដាក់​ស្លាក​យីហោ​ជា KTV តែប៉ុណ្ណោះ តែ​ខាង​ក្នុង​លួច​ប្រើប្រាស់​គ្រឿងញៀន និង​ថ្នាំ​សប្បាយ គ្រប់​ប្រភេទ ” លោក​មិន​អោយ​មាន​នោះឡើយ គឺ​ត្រូវតែ​បង្ក្រាប ៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.