ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ករណី​ក្មេង​ទំនើង​ចេះតែ​បន្ត​ស្ងប់ស្ងាត់​! អ្នក​នាំ​ពាក្យ​ថា​នេះ​ជា​ស្ថានភាព​ដែល​គ្រប់​គ្នា​ចង់បាន​!

ករណី​ក្មេង​ទំនើង​ចេះតែ​បន្ត​ស្ងប់ស្ងាត់​! អ្នក​នាំ​ពាក្យ​ថា​នេះ​ជា​ស្ថានភាព​ដែល​គ្រប់​គ្នា​ចង់បាន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រយៈពេល​១​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ករណី​ក្មេង​ទំនើង​នៅ​ទូទាំង​ប្រទេស នៅ​បន្ត​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​ថ្ងៃ​ខ្លះ​ក៏​សឹងតែ​គ្មាន​ករណី​នេះ​កើតឡើង​តែ​ម្ដង​។ ក្នុង​រយៈពេល​៧​ថ្ងៃ នៃ​សប្តាហ៍​ទី​៣​នេះ មាន​ត្រឹម​ជាង ១០​ករណី​តែប៉ុណ្ណោះ​ដែល​បាន​កើតឡើង ហើយ​ជា​ករណី​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃ​:​។

​ភាពស្ងប់ស្ងាត់​នៃ​ករណី​ក្មេង​ទំនើង ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​កន្លងមកនេះ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បាន​កត់សម្គាល់​ថា នេះ​គឺជា​ទិដ្ឋភាព​មួយ​ដែល​គ្រប់​គ្នា​ចង់បាន មិន​ថា​ប្រជាពលរដ្ឋ ឬ​ក៏​អាជ្ញាធរ​មាន​សមត្ថិកិច្ច​នោះ​ទេ ហើយក៏​ជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ម្យ៉ាង​ទៀត​ក៏​ជា​ពេលវេលា​មួយ​ដែល​សង្កេត​ឃើញ​ថា បណ្តា​យុវជន ក៏​ដូចជា​ក្រុម​ក្មេង​ទំនើង​មួយចំនួន ហាក់​មាន​ការយល់ដឹង​ច្រើន ពីអ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ និង​បាន​យល់​ពី​ទោសទណ្ឌ​នៃ​ការប្រព្រឹត្ត​នូវ​ទង្វើ​នោះ ក្នុង​ផ្លូវ​ច្បាប់​ទទួលបាន​អ្វីខ្លះ​ត្រលប់​មកវិញ​ដល់​គ្រួសារ និង​សង្គមជាតិ​។

​លោក​បន្ថែមថា អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព និង​ទាមទា​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​យុវជន សិស្សានុសិស្ស ក៏​ដូច​ជា​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បង្កើន​ការផ្សព្វផ្សាយ ជា​ចំណែក​មួយ​ចូលរួម​ទប់ស្កាត់​និង​បង្ការ​រាល់​បទល្មើស​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅ​មូលដ្ឋាន ក្នុង​នោះ​កម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បាន​ដើរតួនាទី​សំខាន់​ក្នុង​ការធានា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។

​សូម​ជម្រាប​ជូន​ថា ស្របតាម​គោលនយោបាយ​-​ភូមិ​-​ឃុំ​-​សង្កាត់​-​មាន​សុវត្ថិភាព ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព ចំនួន ៦ ព្រមទាំង​បាន​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្កើន​ការយកចិត្តទុកដាក់​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ផ្សេងៗ​ក្នុងសង្គម ស្រប​តាម​ទិស​ស្លោក «​អ្វីៗ​ធ្វើ​ដើម្បី​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»៕

​ដោយ ៖ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.