ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សកម្មភាព​ការចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​របស់​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប

សកម្មភាព​ការចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​របស់​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប ៖ អនុវត្ត​តាម​បទបញ្ជា និង​ការណែនាំ​របស់​លោក ធិន​នី សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សៀមរាប និង​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម នៅ​យប់​ថ្ងៃទី ២៩ និង​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០២៤ សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ដោយ​សហការ​ជាមួយ​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ដែល​ដឹកនាំ​ដោយ​លោក សុខ សុង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​សូទ្រនិគម ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​បាន​ចំនួន ០៣​ករណី ដោយ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​រួម​មាន​៖
១-​នេសាទ​ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើង​ពណ៍​មាន​៖- អាគុយ ៥០ អំ​ពែរ ចំនួន ០៣​គ្រឿង​, – កាប់​បង្គោល​ចំនួន ០៧ កន្លែង មាន​បង្គោល​ចំនួន ២៨ បង្គោល​

២-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​០៣​សង់ទីម៉ែត្រ​មាន​៖
– ក្បាល​លប​លូ ចំនួន ០៩ គ្រឿង​, – របាំង​សាច់​អួន ប្រវែង​៩០០​ម៉ែត្រ​-​ចម្រឹង ចំនួន ៣០០ ដើម​

៣- នេសាទ​ឧបករណ៍​ស្បៃ​មុង​៖-​ក្បាល​ស្បៃ​មុង ចំនួន ០៦​គ្រឿង​, -​របាំង​សាច់​ស្បៃ​មុង ប្រវែង ៤០០​ម៉ែត្រ​, -​ចម្រឹង ចំនួន ២០០ ដើម​, – លែង​ត្រី ចំនួន ៤០ គ​ក្រ​

​ទន្ទឹម​និង​នោះ​ដែរ​ខណ្ឌ ផ្នែក និង​សង្កាត់​រដ្ឋបាល​ជលផល ថែមទាំង​បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ពី​សេចក្តីជូនដំណឹង​ស្តី​ពី​រដូវ​បើក​នេសាទ សម្រាប់​រដូវ​នេសាទ​ឆ្នាំ ២០២៤ និង ២០២៥ និង​សេចក្តីប្រកាស​ស្តីពី​ការកំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាតិឲ្យ​ធ្វើ​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០២៤-២០២៥ នេះ មិនតែប៉ុណ្ណោះ​ព្រមទាំង​បាន​ផ្សព្វផ្សាយ​នូវ​លិខិត​អំពាវនាវ​ស្តី​ពី​ការហាម​ឃាត់​ការផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុក​នូវ​ឧបករណ៍​ឆក់​ត្រី​គ្រប់​ប្រភេទ ដល់​ប្រជា​អ្នកនេសាទ​ទាំង​ក្នុង និង​ក្រៅ​សហគមន៍ នៅ​សហគមន៍​នេសាទ​មាត់​ខ្លា និង​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ។​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.