ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​គម្រប់​ខួប​ទី​២០ នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​គម្រប់​ខួប​ទី​២០ នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោជ ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ បាន​និមន្ត​ព្រះ​មេគណ និង​ព្រះ​មន្ត្រី​សង្ឃ​ទាំង​ពីរ​គណៈ ចម្រើន​ព្រះ​ប​រិត្ត ថ្វាយព្រះពរ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​ខួប​ទី​២០ នៃ​ការ​គ្រង​រាជសម្បត្តិ នៅ​សាលប្រជុំ​ក្រុម​ប្រឹក្ស​ខេត្ត ដោយ​បាន​ការចូលរួម​ពី​លោក ម៉ៅ សាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក លឹម សុខ​តូ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​មាន​ការចូលរួម​ពី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាល​ស្រុក​ក្រុង នាយក នាយករង​សាលា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ជាង​១០០​នាក់​។​

​បន្ទាប់​ពី​បូជា​ទាន ធូប និមន្ត​ព្រះសង្ឃ​ទាំង​ពីរ​គណៈ ចំនួន​៧​អង្គ នមស្សកា​ព្រះ​រតនត្រ័យ និង​ចម្រើន​ព្រះ​បរិត្ត ថ្វាយព្រះពរ​នោះ​រួចមក លោក លឹម សុខ​តូ អភិបាលរង​ខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា ក្នុង​ឱកាស​ដ៏​មហា​មង្គល​ថ្លៃថ្លា​សោមនស្ស​រីករាយ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​គម្រប់​ខួប​ទី​២០ នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អម្ចាស់​ជីវិត​លើ​ត្បូង​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សូម​លើក​ហត្ថា​ប្រណម្យ​ថ្វាយបង្គំ សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​មនោសញ្ចេតនា​រំភើប​រីករាយ​ក្រៃលែង និង​សូម​ព្រះ​បរម​រាជានុញ្ញាត សម្តែង​នូវ​ក​ត្ត​ញ្ញូ​កត​វី​ទី​យ៉ាង​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​ជាទីបំផុត ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជិវិត​លើ​ត្បូង ដែល​ជានិច្ចកាល​ព្រះអង្គ តែងតែ​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់ បំពេញ​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ព្រមទាំង​លះបង់​កម្លាំង​ព្រះកាយពល ព្រះ​បញ្ញាញាណ​មិន​ខ្លាច​នឿយហត់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ជាទី​ស្រឡាញ់រ​បស់​ព្រះអង្គ​។​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជារាស្ត្រ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ចងចាំ​មិន​ភ្លេច​នូវ​ព្រះរាជ​គុណូបការៈ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន និង​ព្រះ​មហាករុណា​ទិគុណ ប្រកបដោយ​ទសពិធរាជធម៌​ដ៏​ប្រពៃ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដែល​ព្រះអង្គ​បាន​នាំមក​នូវ​សន្តិភាព ស្ថេរភាព ការបង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​មាន​សុខដុមរមនា ជូន​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​វិសេសវិសាល​នេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សូម​លើក​ហ​ត្ថា ប្រណម្យ​បួងសួង ដល់​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គុណបុណ្យ​ព្រះ​រតនៈត្រ័យ ឬ​ទ្ធិបារមី​វត្ថុ​សក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេត​ឆ័ត្រ បុណ្យ​បារមី នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ និង​ទេព្តា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​ប្រោស​ព្រំ​ប្រទាន​សព្ទសាធុកា​ពរ សី​រី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​ប្រសើរ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​សុខភាព​ល្អ បរិបូរណ៍​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រដាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់ៗ​រូប​ជា​យូរអង្វែង​តរៀង​ទៅ​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.