ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីវេលាម៉ោង​ ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Let’s ពណ៌ស ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច នៅចំណុច ផ្លូវ១៣៨ ក្បែររបងពេទ្យ លោកសង្ឃ សង្កាត់ទឹកល្អក់០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានភ្ជាប់ជាមួយសម្ភារៈមួយចំនួន រួមទាំងទូរស័ព្ទ ០១គ្រឿង ម៉ាក អាយហ្វូន ១៥ ប្រូម៉េក ក្នុងកាបូបផងដែរ។ ភ្លាមៗ ជនរងគ្រោះ បានផ្ដល់ព័ត៌មានមកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោងប្រមាណ ១៤និង៤០នាទី សមត្ថកិច្ចអាវុធហត្ថបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្តាប់ចម្លើយអំពីរឿងហេតុតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ខ្សែក នៅចំណុចផ្លូវ វ៉េងស្រេង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន រួចបញ្ជូនទៅមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.