ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

​ការប្រណាំង​ទូកង​នៅ​ខេត្ត​បន្ទាយមានជ័យ ទាក់ទាញ​អ្នកទស្សនា​ជាង​១២​ម៉ឺន​នាក់ ក្នុងពេល​២​ថ្ងៃ

​ការប្រណាំង​ទូកង​នៅ​ខេត្ត​បន្ទាយមានជ័យ ទាក់ទាញ​អ្នកទស្សនា​ជាង​១២​ម៉ឺន​នាក់ ក្នុងពេល​២​ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​ថ្នាក់​ខេត្ត​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ ប្រជាពលរដ្ឋ ចំនួន​១២៥,៧៣៥​នាក់ បាន​មក​ទស្សនា​ការប្រណាំង​ទូកង​ចំនួន​២​ថ្ងៃ នា​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ផ្លូវជាតិ​លេខ​៥ ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ មាន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ សមាជិកសភា និង​ព្រឹទ្ធសភា អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់ និង​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​រាប់ម៉ឺន​នាក់​ផង​ដែរ​។​

​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ទូកង​ដែល​ចូលរួម​ប្រណាំង​នេះ​មាន​ចម្រុះ​ចំនួន ២៥​ទូក​ស្មើរ​និង​៥០​គូ ក្នុងនោះ​ទូក​ធំ​វែង​មាន​ចំណុះ​៧០​នាក់ ទូក​មធ្យម​មាន​ចំណុះ​៤៥​នាក់ និង​២២​នាក់ និង​ទូក​តូច​មាន​ចំណុះ​៥​នាក់ ក្រោយ​ពី​ការប្រគួត​មាន​រយៈពេល​២​ថ្ងៃ​បាន​រកឃើញ​អ្នក​ជាប់​លេខ ១ .២. ៣​ហើយ ចំណុះ​ទូក​៧០​នាក់​ទទួលបាន​ជ័យលាភី​មាន​ចំនួន ២​ទូក ចំណាក់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ទូក​ឈ្មោះ សុវណ្ណ​រាជសីហ៍​បារមី​បន្ទាយ​មហានគរ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ឈ្មោះ ពិសី​មានជ័យ​បារមី​ស្រី​ស្អាត​ចំណុះ​ទូក​៤៥​នាក់​ទទួលបាន​ជ័យលាភី​មាន​ចំនួន ២​ទូក​ចំណាក់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ទូក​ឈ្មោះ តេជោ​សែនជ័​យមរ​មី​មាន​រិទ្ធ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ទូក​ឈ្មោះ ព្រះ​ពន្លា​មានជ័យ​ស្រី​ក្រឡេក​ញញឹម ចំណុះ​ទូក​២២​នាក់​ទទួលបាន​ជ័យលាភី​មាន​ចំនួន ៣​ទូក ចំណាក់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ទូក​ឈ្មោះ សន្ទុះ​នាគរាជ​សែន​ជ័យ​បារមី​មាន​រិទ្ធ​ចំណាក់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ទូក​ឈ្មោះ​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ភ្នំ​ស្វាយ ចំណាក់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ទូក​ឈ្មោះ​សន្ទុះ​នាគ​ខ្មៅ​ចំណុះ​ទូក​៥​នាក់​ទទួលបាន​ជ័យលាភី​មាន​ចំនួន ៣​ទូក​ចំណាក់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ទូក​ឈ្មោះ​បុរស​សង្ហា​មានជ័យ​បារមី​ភូមិ​តា​ទង់ ចំណាក់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​ទូក​ឈ្មោះ​កន្ទោងខៀវ​មាន​រិទ្ធិ ចំណាក់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ទូក​ឈ្មោះ​សុវណ្ណ​រតនា​បុប្ផា​ព្រះ​ពន្លា​។​

​ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ការរៀបចំ​ពិធី​ប្រណាំង​ទូកង មាន​រយៈពេល​២​ថ្ងៃនេះ ទូកង​ចូលរួម​ប្រណាំង​មាន​ចំនួន​៥០​ទូក​មក​ពី​ជុំវិញ​ខេត្ត​បន្ទាយមានជ័យ គឺ​ធ្វើឡើង​ដើម្បី​ជា​ការកម្សាន្ត​សប្បាយ​រំសាយ ការ​នឿយហត់​របស់ ប្រជាពលរដ្ឋ ទាំង​នៅ ក្នុង​ខេត្ត​ក៏ដូចជា​មកពី​បណ្តា ខេត្ត​ជិត​ឆ្ងាយ និង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ នៅ​ថ្ងៃ​ទី​២៦-២៧ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​គោលដៅ​ចូលរួម​ថែរក្សា ទំនៀមទម្លាប់​វប្បធម៌ ប្រពៃណី​ជាតិ​ដែល​មាន​ជា​យូរលង់​ណាស់​មកហើយ សំដៅ​ធ្វើឲ្យ​កូនចៅ​ជំនាន់​ក្រោយ បាន​ចូលរួម​យល់ដឹង​ពី​ពិធីបុណ្យ​ជាតិ ដែល​ដូនតា​របស់ខ្លួន​បាន​បន្សល់​ទុក​ឲ្យ​និង​ថែរក្សា​បាន​គង់វង្ស​ទៀតផង​។​

​ឯកឧត្តម អ៊ុំ រាត្រី បាន​បន្ត​ឲ្យដឹង​ទៀតថា ការរៀបចំ​ប្រណាំងទូក ង ឆ្នាំ​នេះ​មាន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​មក​យ៉ាង​ច្រើន​កុះករ ជាមួយ​ការ​មក​ទស្សនា​ការប្រណាំង​ទូក ង នេះ​ដែល​មាន​រយៈពេល​២​ថ្ងៃនោះ ពុំមាន​បញ្ហា​អ្វី​នោះទេ កងកម្លាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ កម្លាំង​ស្នងការ កម្លាំង​អាវុធហត្ថ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ គណៈកម្មការ​នីមួយៗ​បាន​ដំណើរការ​ដោយ​ជោគជ័យ​រលូន​ល្អ បង្ករ​ការកម្សាន្ត សប្បាយ​ជូន​ពលរដ្ឋ​មក​ពី​គ្រប់ទិសទី រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​។​

​ឯកឧត្តម ឌិ​ត ទីណា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​រៀបចំ​កម្មវិធី​ប្រណាំង​ទូក និង​ព្រឹត្តិការ​ផ្សេងៗ​ទៀត​របស់​ខេត្ត ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ខេត្ត ក្រោម​ម្លប់​សុខ​សន្តិភាព​របស់​ជាតិ​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ឌិ​ត ទីណា បានធ្វើការ​អរគុណ​ដល់​ចំណុះ​ទូក​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី​គ្នា ទឹកចិត្ត​ជា​កីឡា​ប្រឹងប្រែង ក្នុង​ប្រកួត ដណ្តើម​យក​ជ័យជម្នះ ដើម្បី​សម្រាប់​វត្ត​មូលដ្ឋាន​របស់​ខ្លួន​។​

​ឯកឧត្តម ឌិ​ត ទីណា បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ស៊ីវិល កងកម្លាំង​ទាំង​២​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ដែល​បាន អនុវត្ត​តួនាទី​ភារកិច្ច បាន​ល្អ​តាំង​ពី​ថ្ងៃ​បើក និង​ថ្ងៃ​បញ្ចប់​កម្មវិធី កីឡាករ​ប្រណាំង​ទូកង​ដែល​ជាប់​ចំណាត់ និង​អ្នក​មិន​ជាប់​ចំណាក់​ថ្នាក់​បានទួទួល​រង្វាន់ពី​ឯកឧត្តម ឌិ​ត ទីណា​ក្នុងនោះ​មាន​ពាន់រង្វាន់​១ ថវិកា និង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.