ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាល​រាជធានី​ភ្នំពេញ ប្រជុំ​ស្តីពី​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក

អភិបាល​រាជធានី​ភ្នំពេញ ប្រជុំ​ស្តីពី​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដោយ​មាន​ទូកង ចូលរួម​ប្រកួតប្រជែង ចំនួន​៣៤៦​ទូក លើស​ពី​ឆ្នាំ​កន្លងទៅ ៩​ទូក និង​មាន​កីឡាករ ចំណុះ​ទូក​ប្រមាណ​ជាង​២​ម៉ឺន​នាក់ និង​ប្រទីប​ចំនួន​៣៥​ប្រទីប​ខណៈ ឆ្នាំ​២០២៣ មាន​ចំនួន​ត្រឹមតែ​២៩​ប្រទីប​ប៉ុណ្ណោះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការរៀបចំ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត ជា​រឿង​ដែល​យើង​ក្នុងនាម​ជា​អាជ្ញាធរ ត្រូវតែ​ធ្វើ​ឲ្យបាន​ល្អ​បំផុត​។ ចំពោះ​កីឡាករ​ចំណុះ​ទូកង ទាំង​ជាង​២​ម៉ឺន​នាក់ ត្រូវ​ស្នាក់នៅ​ទីតាំង​ចំនួន​២ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនោះ​ទី​តាំងទី​១ នៅ​ឃ្លាំង​សាំង ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​តាំងទី​២ នៅ​ម្តុំ​រង្វង់​មូល​នាង​មច្ឆា ក្នុង​តំបន់​អភិវឌ្ឍន៍ OCIC ខណ្ឌ​ជ្រោយចង្វា ដើម្បី​យើង​ងាយស្រួល ក្នុង​ការពារ​សន្តិសុខ​ជូន​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ធ្វើ​ការណែនាំ ដោយ​មិនឲ្យ​មាន​ការលក់​ដូ​រ​នៅលើ​បណ្តោយ​ផ្លូវ​មួយចំនួន ដែល​មាន​ទីតាំង​នៅក្នុង​ព្រះរាជ​ពិធី​នេះ​ផងដែរ ជាមួយនឹង​ការ​ពិនិត្យ​មើល​ឲ្យ​ម៉ត់ច​ត់ ចំពោះ​ការផ្ញើ​កង់ ម៉ូតូ ដោយ​អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​ម្ចាស់ការ ស្គាល់ និង​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នកទទួល​ផ្ញើ ជៀសវាង បាត់បង់​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ គ្មាន​ការទទួលខុសត្រូវ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​បាន​គិតគូរ​ពី​ការរៀបចំ​បន្ទប់ទឹក​ឲ្យបាន​ច្រើន ទីតាំង​សំរាប់​សង្គ្រោះ និង​ទីបញ្ជាការ​ស្រាល ក្នុង​កិច្ច​ប្រតិបត្តិកា​រណ៍ ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធី​បុណ្យ ការទប់ស្កាត់ ការ​លំហូរ​ចរាច​រណ៍​ចំពោះ​រថយន្ត​មួយ​ចំនួន​ចូលមក​ក្នុង​រាជធានី ទប់ស្កាត់ ជន​អាណា​ថា ចោរ​លូក ហោប៉ៅ​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចលនា​ប្រជាពលរដ្ឋ ពិសេស ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ខុន​ដូរ ត្រូវ​លើក​ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ និង​ចង​បដា​ពាក្យស្លោក អម​ដោយ​ការតុបតែង​លម្អ​រចនា​បំភ្លឺ​ភ្លើងពណ៌​ចម្រុះ​នៅតាម​បណ្តា​អង្គភាព ទីតាំង​អាជីវកម្ម និង​គេហដ្ឋាន​របស់​ខ្លួន ឱ្យ​បាន​ផុលផុស និង​ស្រស់ស្អាត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.