ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុ​ប សេន អមដំណើរ ឯកឧត្តម ឡា ឡៃ សម្ភោ​ធ​ការដ្ឋាន​ចាក់​ប្លង់​សេ​បេតុង វិហារ​អ៊ីស្លាម អាល​សាឡា​ម ភូមិ​ត្រពាំង​លើក ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​

ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុ​ប សេន អមដំណើរ ឯកឧត្តម ឡា ឡៃ សម្ភោ​ធ​ការដ្ឋាន​ចាក់​ប្លង់​សេ​បេតុង វិហារ​អ៊ីស្លាម អាល​សាឡា​ម ភូមិ​ត្រពាំង​លើក ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ​៖​ថ្ងៃ​ចន្ទ ៤​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤ នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ វេលា​ម៉ោង ២​រសៀល មាន​ពិធី​សម្ភោ​ធ​ការដ្ឋាន​ចាក់​ប្លង់​សេ​បេតុង វិហារ​អុីស្លាម អាល​សាឡា​ម ក្រោម​អ​ធីបតី​ភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ ក្រសួង​ធម្មការ​និង​សាសនា ។​

​ពី​ធី​នោះ​ដែរ​ក៏​មាន​ការ​អមដំណើរ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ប៊ិន ស៊ី​នាថ ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុ​ប សេន អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ឯកឧត្តម ត​ហ៊ើរ អូ​មើ​ត ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សមាគម​ពិភព​ល្អ​កម្ពុជា លោក សុខ លី គណៈ​អ៊ី​ម៉ាំ​ខេត្តតាកែវ
​លោក ស៊ុត ខឿន អភិបាលរង​ស្រុក​ទ្រាំង លោក​មេឃុំ​ស្មោង និង​អស់លោក​លោកស្រី ជាច្រើនរូប​ទៀត​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​មានមតិ​ស្វាគមន៍​គណៈអធិបតី លោក ម៉ៅ លី គណៈកម្មការ​សាងសង់​វិហារ​ឥស្លាម​អាល់​សាឡា​ម ភូមិ​ត្រពាំង​លើក បាន​ឡើងរាយការណ៍​ជូន​គណៈអធិបតី ពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការសាងសង់​វិហារ​ឥស្លាម​នេះ​ចាប់តាំងពី​ដើម​រហូត​ដល់​ថ្ងៃ​នេះ​ថា​

​មានមតិ​សំណេះសំណាល​ក្នុង​កម្មវិធី​នោះ​ដែរ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុ​ប សេន អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ថា ការកសាង​វិហារ​ឥស្លាម​ដែលជា​ផ្ទះ​របស់​អុល​ឡោះ​ជា​ម្ចាស់ គឺជា​កាតព្វកិច្ច​របស់​អ្នក​មូស្លីម​គ្រប់ៗ​គ្នា​ដែល​ត្រូវ​រួមគ្នា​ធ្វើ​ឲ្យបាន​ល្អ​ស្អាត ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ស្រុក​នីមួយៗ ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រៃអង្គាស​ជា​ថវិកា​និង​សម្ភារៈ​សម្រាប់​បម្រើ​ឲ្យ​ការសាងសង់​វិហារ​ឥស្លាម​ដែល​ជា​កន្លែង​សម្រាប់​ជួបជុំ​គ្នា​ប្រារព្ធ​ការ​សឡាត​ថ្វាយបង្គំ ទៅ​ចំ​ពោះ​អុល​ឡោះ​ជា​ម្ចាស់​។​

​ឯកឧត្តម​បាន​បន្តថា សមិទ្ធផល​វិហារ​ឥស្លាម​នេះ​កើតឡើង​ដោយសារ​ការ​រួបរួមសាមគ្គី​គ្នា​រវាង​សាសនិក​ឥស្លាម​ភូមិ​ត្រពាំង​លើក​និង​សាសនិក​ឥស្លាម​នៅតាម​បណ្ដា​ភូមិ​ស្រុក​ខេត្ត​ក្រុង​ដទៃទៀត​។​ហើយ​យើង​ទាំងអស់គ្នា​នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​ធ្វើឲ្យ​សមិទ្ធិផល​វិហារឥស្លាម​ភូមិ​ត្រពាំ​ង​លើក នេះ អាច​លេច​ជា​រូបរាង​ជា​ស្ថាពរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ឯកឧត្តម​បាន​បន្តទៀតថា ” សូម​នាំគ្នា​ចូលរួម​បរិច្ចាក​ទាន ដៃ​ខាងឆ្វេង ដោយ​ដៃ​ខាងស្តាំ​មិន​បានដឹង “​។​
​ហើយ​បើ​តាម​ការគ្រោងទុក វិហារ​អុីស្លាម​អាល់​សាឡាម​នេះ​នឹង​គ្រោង​ធ្វើ​ការសម្ពោធ​ឲ្យប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ 2026 ខាងមុខនេះ​។​

​ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មានមតិ​ផ្ដាំផ្ញើ​ថា ឯកឧត្តម​មាន​មោទនភាព​បំផុត​ដោយ​សារ​ទឹកដី​ខេត្ត​តាកែវ​យើង​មាន​ថ្នាក់​ដឹកនាំ​ជា​ច្រើន​នាក់​មាន​តួនាទី​ល្អៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល បាន​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ផ្តួចផ្ដើម​គំនិត​សាងសង់​វិហារ​ឥស្លាម​នេះ​ឡើង​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​គឺជា​កត្តា​សំខាន់​ដែល​ធ្វើឲ្យ​យើង​អាចសម្រេច​ផែនការបា​ន​ដោយ​ជោគជ័យ ហើយ​ក្នុង​នាម​ឯកឧត្តម​ជា​ទីប្រឹក្សា​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​សូម​សំដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​និង​សហការ សម្របសម្រួល ដើម្បី​ធ្វើឲ្យ​ការសាងសង់​ដំណើរការ​ទៅ​មុខ​បាន​រលូន​និង​ឆាប់រហ័ស​តាម​ផែនការ​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ឧត្តមសេនីយ៍ សុ​ប សេន និង​ថ្នាក់ដឹកនាំ​ជា​សប្បុរសជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​សទ្ធា​ជ្រះថ្លា រួមគ្នា​ធ្វើ​ឱ្យ​សមិទ្ធផល​ថ្មី​មួយ​នេះ​លេច​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ឯកឧត្តម​ក៏​មាន​មតិ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ជា​សាសនា​ឥស្លាម​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ក្នុង​ការអប់រំ​ណែនាំ​ដល់​កូនៗ​ប្រឹងប្រែង​ធ្វើអំពើ​ល្អ ជៀស​ឆ្ងាយ​អោយ​ផុត​ពី​បញ្ហា​ក្មេង​ទំនើ​ង និង​គ្រឿងញៀន ។​ល​។​

​នៅ​ចុងបញ្ចប់​នៅ​កម្មវិធី​គណៈអធិបតី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ឡាន​កំពុង​បាញ់​ប៊ូ​តុង​ចាក់​ប្លង់​សេ ជាន់​ទី​១ នៃ​វិហារ​ឥស្លាម អាល់​សាឡា​ម ភូមិ​ត្រពាំង​លើក ក្រោម​បរិយាកាស​រីករាយ​បំផុត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.