ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម គីម រិទ្ធី​៖ ខេត្ត​ព្រះវិហារ​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ គោលដៅ​វប្បធម៌​ធម្មជាតិ គោលដៅ​សហគមន៍ គោលដៅ​អភិរក្ស និង​គោលដៅ​រមណីយដ្ឋាន​កែច្នៃ

ឯកឧត្តម គីម រិទ្ធី​៖ ខេត្ត​ព្រះវិហារ​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ គោលដៅ​វប្បធម៌​ធម្មជាតិ គោលដៅ​សហគមន៍ គោលដៅ​អភិរក្ស និង​គោលដៅ​រមណីយដ្ឋាន​កែច្នៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះវិហារ ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ទាំង​២៥​រាជធានី​-​ខេត្ត ហើយ​ខេត្ត​ព្រះវិហារ មាន​គោលដៅ​ទស្សនា​កម្សាន្ត​ជាច្រើន​ថែមទៀត​ដូចជា គោលដៅ​វប្បធម៌​ប្រវត្ថិសាស្ត្រ គោលដៅ​វប្បធម៌​ធម្មជាតិ គោលដៅ​សហគមន៍ គោលដៅ​អភិរក្ស និង​គោលដៅ​រមណីយដ្ឋាន​កែច្នៃ​។​

​ខេត្ត​ព្រះវិហារ​បាន​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​សន្តិភាព​» ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ នៅ​ប្រាសាទ​កោះកែរ ស្ថិតក្នុង​ឃុំ​ស្រ​យង់ ស្រុក​គូលែន ។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​ស្រុក ឃុំ និង​ស្ថប័ន​ពាក់ព័ន្ធ​ជាច្រៀន​ទៀត ។​

​បន្ទាប់ពី​បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​សន្តិភាព​» ជូន​អង្គពិធី​បាន​ស្តាប់ រួចមក ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​រៀបចំ​កម្មវិធី និង​ព្រឹត្តិការ​ទេសចរណ៍​ផ្សេងៗ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ឆ្លើយតប​នឹង​បរិបទ​សកល​នាពេល​បច្ចុប្បន្ន និង​អនាគត សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ជាពិសេស​គឺ​ការរៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​នា​ពេល​នេះ​។​
​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​ការយកចិត្តទុកដាក់​ខ្ពស់​លើ កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ ជាមួយ​គ្រប់​បណ្តាល​ប្រទេស និង​រដ្ឋ​ជា​សមាជិក​អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា ដោយ​ផ្តោត​ទៅលើ​ការលើកកម្ពស់ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​រួមគ្នា សំដៅ​ជំរុញ​ឱ្យមាន​នូវ​ឱកាស​ការងារ ឱកាស​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ឱកាស​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​បញ្ជាក់​យ៉ាង​ថា វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា «​មាស​បៃតង​» និង​ដើរ​តួនាទី​ដ៍​សំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ធ្វើ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​។​

​អភិបាលខេត្ត​បាន​ថ្លែង​បន្ត​ឱ្យ​ពង្រឹង​កិច្ចសហការ​រវាង​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន ដើម្បី​រៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ជនបទ​បន្ថែមទៀត ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការការពារ និង​អភិរក្ស​បរិស្ថាន តំបន់​ធម្មជាតិ បេតិក​ភ័​ណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​មូលដ្ឋាន សហគមន៍​ទេសចរណ៍ ដែល​កំពុង​ដំណើរការ​ត្រូវ​បន្ត និង​ពង្រឹង​ការយកចិត្តទុកដាក់ បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត សំដៅ​ពង្រឹង​តួនាទី​ទេសចរណ៍ និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​កម្មវិធី​ប្រឡងប្រណាំង​ភូមិ​ទេសចរណ៍​ឆ្នើម ដែល​រៀបចំ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.