ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះសួរសុខទុក្ខ និង​នាំ​យក​អាវ​រងា​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន និង​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះសួរសុខទុក្ខ និង​នាំ​យក​អាវ​រងា​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន និង​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អាវ​រងា​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន ទិស​យោធភូមិភាគ​ពិសេស នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ពិសេស និង​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​ទីបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​១​។​

​លោក​ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស និង​លោក​ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១ បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ក្រៃ​លែង​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ជាប់​ជាប្រចាំ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​, នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកស្រី ផ្ញើ​ជូន​នាយទាហាន ពលទាហាន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​។​

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន បន្ត​យកចិត្តទុកដាក់​ការពារ​បូរណភាព​ទឹកដី ប្រកប​ដោយ​ការស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ ថែរក្សា​គ្រឿង​បំពាក់ រក្សា​ការសម្ងាត់ និង​សេចក្តីថ្លៃថ្នូរ​របស់​កង​ទ័ព និង​បាន​ក្រើនរំលឹក​ថា អភិក្រម​ទាំង​៥ រួមមាន ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៅតែ​មាន​តម្លៃ​ដ៏​វិសេស​ក្នុងការ​ដាស់តឿន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​កម្រិត​ឱ្យ​ពិនិត្យ​និង​កែលម្អ​ខ្លួន​ជា ប្រចាំ​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី​បម្រើ​ជាតិ និង​ប្រជាជន​។​

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​លើកទឹកចិត្ត​ដល់​យោធិន​គ្រប់​រូប​ឲ្យ​បន្ត​ចូលរួម​កែទម្រង់​ឲ្យបាន​ជាប្រចាំ ទាំង​ផ្នែក​សម្ភារ គ្រឿង​បំពាក់ និង​ធនធានមនុស្ស ជា​ពិសេស​ការផ្ទេរ​ចំណេះដឹង​សមត្ថភាព​ជំ​ការដឹកនាំ​បញ្ជា​ទៅ​អ្នកជំនាន់ក្រោយ និង​ត្រូវ​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ចូលរួម​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ចៀស​ឆ្ងាយ​ការរំលោភ​ដី​រដ្ឋ ត្រូវ​ការពារ​ដី​រដ្ឋ ព្រោះ​ដី​រដ្ឋ​គឺជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​មួយ​ប្រទេស​៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.