ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

លោក​ឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​និង​ដឹកនាំ​កម្លាំង​នគរបាល​ការពារ​សន្តិសុខ​សុវត្ថិភាព​ពិធី​បើក​ការប្រណាំង​ទូកង ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​

លោក​ឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​និង​ដឹកនាំ​កម្លាំង​នគរបាល​ការពារ​សន្តិសុខ​សុវត្ថិភាព​ពិធី​បើក​ការប្រណាំង​ទូកង ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ នេះ លោក​ឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អមដំណើរ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​បើក​ពិធី​ប្រណាំង​ទូកង ឆ្នាំ​២០២៤ នៅ​ស្ទឹង​ទឹកថ្លា បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ក្រុង​សិរីសោភ័ណ​។​

​ពិធី​ប្រណាំង​ទូកង នៅ​ខេត្ត​បន្ទាយមានជ័យ មាន​រយះពេល​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦-២៧ ខែតុលា ឆ្នាំ​២០២៤ មាន​ទូក​ចូលរួម ចំនួន​៥០​គូរ ស្មើ​១០០​ទូក មកពី​តាម​អង្គភាព​ចំណុះ មន្ទីរ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​ស្រុក និង​តាម​បណ្តា​វត្ត​ទូទាំង​ខេត្ត​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​ពិធី​ថា ការរៀបចំ​ពិធី​ប្រណាំងទូក​ង​នេះ គឺ​ដើម្បី​ចូលរួម​គោរព​ដឹងគុណ​បុព្វបុរស​ជំនាន់​មុន ពិសេស​ទា​ហ៊ាន​ជើង​ទឹក ហើយក៏​ជា​ការជ្រើសរើស​ជើងឯក​ទូកង ដែល​មាន​ល្បឿន​លឿន​និង​មធ្យម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ប្រា​រព​ធ្វើ​ឆាប់ៗ​ខាងមុខ​នេះ​នៅ​រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ​ក៏​ជា​ការបង្កើត​ព្រឹត្តិការ​នៅក្នុង​ខេត្ត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ទស្សនា​កំសាន្ត សប្បាយ​ក្នុង​ខេត្ត​។​

​ទន្ទឹមគ្នានេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់ពង្រាយ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ដើម្បី​ការពារ សន្តិសុខ សុវត្ថិភាព និង​សម្រួល​ចរាច​រណ៍ ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុង​ខេត្ត ក្រៅ​ខេត្ត​ដែល​មក​កំសាន្ត រហូតដល់​ចប់​កម្មវិធី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.