ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រោម​មូលបទ «​ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺ​សំដៅ​ការពារ​ការអភិវឌ្ឍន៍ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​»

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រោម​មូលបទ «​ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺ​សំដៅ​ការពារ​ការអភិវឌ្ឍន៍ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤ ក្រោម​មូលបទ «​ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺ​សំដៅ​ការពារ​ការអភិវឌ្ឍន៍​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​»​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក គង់ កន្នារិទ្ធ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​គ​.​ម​.​ខ តំណាង​លោក មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក ប៉ិច រតនៈ នាយក​រដ្ឋបាល​ស្តីទី​ខេត្ត​ឧត្តរមានជ័យ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន គ​.​គ​.​ម​.​ខ ព្រមទាំង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍​រដ្ឋបាល អង្គការ​ជាតិ អន្តរជាតិ និង​យុវជន​មកពី​គ្រប់​ស្ថាប័ន​ជាច្រើន​រូប​ទៀត​។​

​លោក ប៉ិច រតនៈ បាន​ថ្លែងថា សម្រាប់​ខេត្ត​ឧត្តរមានជ័យ ក៏​ដូចគ្នា​នឹង​បណ្តាល​ខេត្ត​នានា​នៅ​កម្ពុជា និង​បណ្តាល​ប្រទេស​នានា​លើ​សកលលោក តែងតែ​ជួបប្រទះ​គ្រោះមហន្តរាយ​ធម្មជាតិ​ជា​រៀងរាល់ឆ្នាំ តែ​មិន​ធ្ងន់ធ្ងរ​ធ្វើឱ្យ​យើង​បាត់​ម្ចាស់ការ​ក្នុង​ការទទួលខុសត្រូវ​នោះ​ទេ ដែល​ជា​ទូទៅ​យើង​អាច​ម្ចាស់ការ​ដោះស្រាយបាន ហើយ​គ្រោះមហន្តរាយ​ដែល​តែង​កើត​មាន​គឺ​ជំនន់​ទឹកភ្លៀង ខ្យល់​កន្ត្រាក់ រន្ទះបាញ់ អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​គ្រោះរាំងស្ងួត​ជាដើម​។​

​លោក ប៉ិច រតនៈ ថ្លែង​ឱ្យដឹង​ទៀត​ថា សម្រាប់​រយះពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៤ ករណី​គ្រោះមហន្តរាយ​បាន​កើតឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​រួមមា​ន​៖​ករណី​ខ្យល់​កន្ត្រាក់​មាន​ចំនួន ១៨​ករណី​, ករណី​គ្រោះ​ទឹកជំនន់​មាន​ចំនួន​២​លើក​, ករណី​គ្រោះ​រាំងស្ងួត​មាន​ចំនួន​០១​លើក​, ករណី​គ្រោះ​អគ្គីភ័យ​មាន​ចំនួន​២១​ករណី​, ករណី​ផ្ទុះ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​មានចំនួន​២​ករណី​, ករណី​ជំងឺ​រាតត្បាត មាន​ករណី​សត្វ​ដង្កូវ​ហ្វូង និង​សត្វ​រុយ​បំផ្លាញ​ដំណាំ​ស្រូវ ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត និង​ករណី​រន្ទះបាញ់​មាន​ចំនួន​៦​លើក​។​

​បន្ទាប់​ពី​អាន​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​អង្គពិធី​បាន​ស្តាប់​រួចមក លោក គង់ កន្នារិទ្ធ បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ័នគរបាល​រដ្ឋបា​ល និង​ក្រុម​យុវជន​មកពី​គ្រប់​ស្ថាប័ន​នានា​ក្នុង​ខេត្ត ដែល​បាន​ចំណាយ​ពេលវេលា​ដ៍​មានតម្លៃ និង​មមាញឹក អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិាជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤ ក្រោម​មូលបទ «​ការគ្រប់គ្រង​គ្រោះមហន្តរាយ​គឺ​សំដៅ​ការពារ​ការអភិវឌ្ឍន៍​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​»​។​

​លោក​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ថ្លែង​បន្តទៀតថា សម្រាប់​គ្រោះមហន្តរាយ​ដែល​កើតឡើង​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​នាពេល​កន្លងមក ក្រោម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក​ទេស​រដ្ឋមន្ត្រី​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ និង​លោក មាន ចាន់​យ៉ាដា អភិ​បាន​ខេត្ត​ឧត្តរមានជ័យ គឺ​បាន​ធ្វើ​ការគ្រប់គ្រង​សង្គ្រោះ​ឆ្លើយតប​ដោះស្រាយ​បាន​ទានពេល​វា​លា​។​

​លោក គង់ កន្នារិទ្ធ បាន​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន ក្រោម​យន្តការ​ដឹកនាំ​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ធានាបាន​នូវ​កិច្ច​អន្តរាគមន៍​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​ធនធាន​ដែល​មាន​ស្រាប់ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​សំដៅ​កាត់បន្ថយ​បាន​នូវ​ការខូចខាត ទុក្ខវេទនា និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​ផែនការ​សកម្មភាព​ជាតិ នៃ​យុទ្ធសាស្ត្រ​សម្រាប់​កាត់បន្ថយ​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្តរាយ ផែនការ​អភិវឌ្ឍន៍​ខេត្ត និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.