ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ទឹកចិត្ត​សប្បុរសធម៌​របស់ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួយ​កាយ​ប្រឡាយ​ជុំវិញ​ព្រំប្រទល់​ដី​សហគមន៍​ព្រៃឈើ​ស្រែ​រនាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ក្រចេះ ៖ នា​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៦៨.៦៥២.០០​រៀល (​ហុកសិប​ប្រាំបី​លាន​ប្រាំមួយ​សែន​ប្រាំ​ម៉ឺន​ពីរពាន់​រៀល​)​ជូន​ដល់​សហគមន៍​ព្រៃឈើ​ស្រែ​រនាម ដោយ មើលឃើញ​ពី​ការលំបាក និង​ខ្វះខាត​របស់​គណៈកម្មកា​រ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ស្រែ​រនាម ដែល​មាន​ទំហំ​ផ្ទៃដី ២០២១ ហិកតា ដោយបាន​អំពាវនាវ​រក​សប្បុរស​ជន​ដើម្បី​ជួយ​កាយ​ប្រឡាយ​ព្រំប្រទល់​សហគមន៍​ព្រៃឈើ​ស្រែ​រនាម ដែល​មាន​ប្រវែង ជុំវិញ ២២៨៨៤​ម៉ែត្រ ដោយសារ​ឃើញ​មាន​ការលំបាក​នេះ​ហើយ​បានជា ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ការចំណាយ​ទៅលើ​គ្រឿងចក្រ ដោយ​ក្នុង​មួយ​ម៉ែត្រ ៣០០០​រៀល ដែល​មាន​ប្រវែង ២២៨៨៤​ម៉ែត្រ សរុប​ជា​ទឹកប្រាក់​អស់​ចំនួន ៦៨.៦៥២.០០​រៀល (​ហុកសិប​ប្រាំបី​លាន​ប្រាំមួយ​សែន​ប្រាំ​ម៉ឺន​ពីរពាន់​រៀល​) ។​

​យោងតាម​លិខិត​របស់​តំណាង​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ស្រែ​រនាម គោរព​ជូន​លោក​អភិបាលស្រុក ស្នួល ខេត្ត​ក្រចេះ ចុះ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ​២០១៨ ស្តីពី​ការស្នើ​សុំ​កាត​ព្រំប្រទល់​ព្រៃ​សហគមន៍​ស្រែ​រនាម ស្ថិតនៅក្នុង​ភូមិ ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ បានបញ្ជាក់​ថា សហគមន៍​ព្រៃឈើ​នេះ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៩ មាន​សមាជិក​សរុប​ចំនួន ១៩៩​គ្រួសារ ស្មើនឹង ៥១៥​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ២៦០​នាក់ ។

​សហគមន៍​ព្រៃឈើ​នេះ ត្រូវបាន​ឯកភាព​ដោយ​អភិបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ​២០១០ មាន​ផ្ទៃដី​ទំហំ ២០២១​ហិកតា ដែល​បាន​ទទួល​ការអនុម័ត​ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​តាម​ប្រកាស​លេខ ៥៥៦ ប្រក​.​ក​.​សក ចុះ​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ​២០១០ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ព្រៃឈើ​សហគមន៍​នៅ​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ឆ្នាំ​២០១១ ។​

​តាម​របាយការណ៍​បាន​បង្ហាញ​ឱ្យដឹងថា ចាប់តាំងពី​ពេល​បង្កើត​សហគមន៍​ព្រៃឈើ​ស្រែ​រនាម រហូតមកដល់​បច្ចុប្បន្ន​នេះ គណៈកម្មការ​គ្រប់គ្រង​សហគម​ន៍​បាន​ចុះ​ល្បាត​ជាច្រើនលើក ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឃ្សឹ​ម ក្រុមប្រឹក្សា​ឃុំ​ឃ្សឹ​ម និង​សង្កាត់រដ្ឋបាល​ព្រៃ​ឈើឃ្សឹម បាន​ដកហូតរ​ណា​យន្ត​បាន​ជាច្រើន​គ្រឿង និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការកាប់​អុស​របស់​ប្រជាជន​ក្នុង និង​ក្រៅ​ភូមិ​ជា​ច្រើនលើក ប៉ុន្តែ​ទោះបីជា​សហគមន៍​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ល្បាត​ញឹក ញាប់​ក៏ដោយ ក៏​នៅ​មាន​ការ​លួច​ចូល​កាប់​អុស​នៅក្នុង​ព្រៃ​សហគមន៍​ស្រែ​រនាម ពីព្រោះ​សមាជិក​គណៈកម្មការ​គ្រប់គ្រង​ស​ហគ មន៍​ព្រៃឈើ មាន​ចំនួន​តិច​ហើយ​ព្រៃ​សហគមន៍​ស្រែរ​នាម​មាន​ទំហំ​ធំ និង​ពុំ​ទាន់​មាន​ព្រំប្រទល់​ច្បាស់លាស់​នៅឡើយ ។​

​ដោយ​មើលឃើញ​ពី​ការលំបាក​យ៉ាង​ដូច្នេះ​ហើយ​ទើប ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​លះបង់ នូវ​ធនធាន​ផ្ទាល់ខ្លួន ដោយ​ការចែករំលែក​ក្នុង​ការជួយ​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួយ​ដល់​ការកាយ​ប្រឡាយ​ព្រំប្រទល់ ព្រៃ​សហគមន៍​ស្រែរ​នាម​ដែល​កំពុង​ជួប​ការលំបាក​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ការគាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ក្នុង​ភាព​ជា​អ្នកដឹកនាំ ប្រកប​ដោយ​ចិត្តបុណ្យ​យ៉ាង​ធំធេង ដែល​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃឈើ ដែល​ជួប​ការលំបាក​ខ្វះខាត​ហើយ​ត្រូវ បាន ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ មាន​ក្តីមេត្តា​អាណិតអាសូរ​ជួយ​ទំនុកបំរុង​លើកស្ទួយ​ក្នុង​ការអភិរក្ស ការពារ​ថែរក្សា​ព្រៃឈើ​របស់​សហគមន៍​ស្រែរ​នាម​ឱ្យ​បាន​ស្ថិត​នៅ​គង់វង្ស​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត ។​

​ប្រជាពលរដ្ឋ និង​គណៈកម្មការ​សហ​គ​មន៍​ព្រៃឈើ​ស្រែ​រនាម ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ ដ៏​ខ្ពង់ខ្ពស់ និង​កោតសរសើរ​ចំពោះ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​នូវ រាល់​សកម្មភាប​មនុស្ស​ធម៌​ក្នុង​ការជួយ​ឧបត្ថម្ភ​ដល់​ការចំណាយ​លើ​ការកាយ​ប្រឡាយ​កំណត់​ព្រំប្រទល់​ព្រៃ​សហគមន៍​នេះ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន ៦៨.៦៥២.០០​រៀល ដែល​ជា​ចំណងដៃ​ថ្មី​ទៀត បន្ទាប់​ពី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិទី ៦ នេះ ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​តែងតែ​បាន​យកចិត្តទុកដាក់​អំពី​សុខ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ប្រជា​ពល រដ្ឋ​គ្រប់​រូប​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​នូវ​ទឹកចិត្ត​សប្បុរសធម៌​សណ្តោស​ប្រណី និង​ស្នាដៃ​ដឹកនាំ​ដ៏​ធំធេង​របស់​គណបក្ស ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ដើម្បី​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​រីកចំរើន​ជា​បន្ត​ទៀត ៕

កម្ពជាអភិវឌ្ឍន៍
Tel: 088 7797952  | 077 797952
Whatsapp: 012 580 455
Telegram: 012 580 455

 

 

r180922c1 r180922c2 r180922c3 r180922c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.