ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​វិស័យ​ឯកជន អង្គការ​ស៊ីវិល និង​សប្បុរសជន​ក្នុង​ខេត្ត ចូលរួម​ចំណែក​គាំទ្រ ព្រឹត្តិការណ៍​អុំទូក ថ្នាក់​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ខាង​មុខ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​វិស័យ​ឯកជន អង្គការ​ស៊ីវិល និង​សប្បុរសជន​ក្នុង​ខេត្ត ចូលរួម​ចំណែក​គាំទ្រ ព្រឹត្តិការណ៍​អុំទូក ថ្នាក់​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ខាង​មុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​លិខិត​អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ​ស៊ីវិល និង​សប្បុរសជន ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងអស់ ចូលរួម​ចំណែក​គាំទ្រ ព្រឹត្តិការណ៍​អុំទូក ថ្នាក់​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខ​។​

​ក្នុង​សេចក្តីបំភ្លឺ​ព័ត៌មាន​នោះ បានបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ មាន​កិត្តិយស សូម​ជម្រាប​ជូន ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ​ស៊ីវិល និង​សប្បុរសជន ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងអស់ មេត្តា​ជ្រាប​ថា ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខាងមុខនេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​ព្រឹត្តិការណ៍ (​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​) នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស និង​តាម​ដងផ្លូវ​លេខ​១០១ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខនេះ​។​

​ដើម្បី​ឱ្យ​កម្មវិធី​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន មាន​ភាព​អធិកអធម និង​សប្បាយរីករាយ ចូលរួម​ចំណែក​គាំទ្រ​បុណ្យ​ប្រពៃណី​ជាតិ​របស់​យើង ព្រមទាំង​ចូលរួម​ឧបត្ថម្ភ​លើកទឹកចិត្ត ដល់​កីឡាករ​ផង​ដែរ​នោះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សូម​អំពាវនាវ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន ក្នុង​និង​ក្រៅ​ខេត្ត មេត្តា​ជួយឧបត្ថម្ភ គាំទ្រ​ជា​ថវិកា សម្ភារ ដល់​រដ្ឋបាល​ខេត្ត តាម​លទ្ធភាព​រៀងៗ​ខ្លួន​។​

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ជួយឧបត្ថម្ភ​ពី ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កន្លងមក​។​

​បញ្ជាក់​៖ អំណោយ​ចាប់ផ្តើម​ទទួល ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ
​សូម​ទំនាក់ទំនង​៖
​ទី​១-​លោក ខូ​យ បរ​មី នាយករង​រដ្ឋបាល​សាលាខេត្ត ទូរស័ព្ទ​លេខ​៖ ០៩២ ៥០៩ ៩១១
​ទី​២-​លោក ធាង សេង នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ទូរស័ព្ទ​លេខ​៖ ០១២ ៩៦៦ ៩៧២
​ទី​៣-​លោក សួន ចំរើន​ភារៈ ប្រធានការិយាល័យ​គណនេយ្យ​សាលាខេត្ត ទូរស័ព្ទ​លេខ​៖ ០៧៧ ៥២៥ ៤៥៦

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.