ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម ដឹកនាំ​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម សហការ​ជាមួយ​មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់

លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម ដឹកនាំ​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម សហការ​ជាមួយ​មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០២៤ លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម និង​ដោយ​មាន​ការចូលរួម​ពី​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម នាយករង​រដ្ឋបាល​ស្រុក លោក​អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក ឧទ្យានុ​រក្សប​រិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្នាក់ការ​កំពង់​ឃ្លាំង សហគមន៍​នេសាទ​កំពង់​ឃ្លាំង ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់ ។

​ក្រុម​ប្រតិបត្តិការ​បាន​ធ្វើ​ការកាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​បាន​ចំនួន ០៣ ករណី ក្នុងនោះ​មាន​៖
១-​នេសាទ​ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើង​ពណ៌ ៖ -​សាច់​ឈ្នក់​ទំហំ ប​១៥​ម ទ​១៥​ម ជ​៤​ម ក្រឡា​០,៨​សង់ទីម៉ែត្រ ចំនួន ០១​គ្រឿង -​អាគុយ ៥០​អំ​ពែរ ចំនួន ០២​គ្រឿង -​កាប់​បង្គោល​១១​កន្លែង មាន​បង្គ្គោ​ល​ចំនួន ៤៤​ដើម ។​

២-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​៣​សង់ទីម៉ែត្រ​មាន​៖-​ក្បាល​លប​លូ ចំនួន ០៦​គ្រឿង ។ -​របាំង​សាច់​អួន ប្រវឺង ៥០០​ម ។ -​ចម្រឹង ចំនួន ២០០​ដើម ។​

៣-​នេសាទ​ឧបករណ៍​ស្បៃ​មុង ៖ -​ក្បាល​ស្បៃ​មុង ចំនួន ១០​គ្រឿង -​របាំង​សាច់​ស្បៃ​មុង ប្រវែង ៨០០​ម -​ចម្រឹង ចំនួន ៣០០​ដើម – លែង​ត្រី ចំនួន ២០ គ​ក្រ ។​

​ការចុះ​ប្រតិបត្តិការ​នេះ​បាន​ប្រើប្រាស់ កម្លាំង​ចំនួន ១០ នាក់ និង កាណូត​ចំនួន ០២ គ្រឿង ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.