ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាល​ខេត្ត​កំពត​៖ ការដឹកនាំ​ត្រូវតែ​មាន​ភាពរឹងមាំ និង​ដាច់ខាត ទើប​ការងារ​អនុវត្ត​មាន​ប្រសិទ្ធភាព​និង​ទទួល​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវតែ​មាន​ភាព​រឹងមាំ​និង​ដាច់ខាត ច្បាស់លាស់ ទើប​ការងារ​អនុវត្ត​ទទួលបាន​ប្រសិទ្ធភាព និង​ភាពជោគជ័យ បើ​យើង​គិត​ហើយ​មិន​ធ្វើ​គឺ​ត្រូវតែ​បរាជ័យ​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត ចំនួន ៤២៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា កិច្ចការ​អ្វី​ក៏ដោយ​បើ​យើង​មិន​យកគំនិត​ទៅប្រើ គឺ​យើង​អនុវត្ត​ការងា​រអី្វក៏​មិន​ទទួលបានផ​លវិ​ជ្ជមាន​នោះដែរ​។​យ៉ាងណាមិញ​កិច្ចការ​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន គប្បី​យើង​ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​និង​រួម​គ្នា​ទទួលខុសត្រូវ​។​ម្យ៉ាងទៀត​ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ញៀង​យ៉ាង​(​វៀតណាម​)​ចឹង​កងកម្លាំងប្រដាប់អាវុ​ធ​ទាំង​ដែនទឹក ដែន​គោក​ត្រូវតែ​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការពារ​ឱ្យបាន​រឹងមាំ​។​

​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់ទៀតថា កន្លងមក​ការចូលរួម​របស់​កង​កម្លាំងប្រដាប់អាវុធ​យើង​មាន​ភាពល្អប្រសើរ រួមគ្នា សាមគ្គីភាព ដឹកនាំ គោរព​ច្បាប់​ទាំងអស់គ្នា​។​ដូច្នេះ​ខេត្ត​កំពត​យើង​ត្រូវតែ​មាន​ការអភិវឌ្ឍន៍ ដូចជា​អភិវឌ្ឍ​ខេត្ត​ទាំងមូល អភិវឌ្ឍ​ស្ថាប័ន​ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ ឬក៏​អភិវឌ្ឍ​រដ្ឋបាលខេត្ត​ដែល​ជា​មន្ត្រី​សាធារណៈ​បម្រើ​ដល់​ប្រជាពលរដ្ឋ​។​

​លោក ជាវ តា​យ ក៏​បាន​បញ្ជាក់ទៀតថា  គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណ​តិ្ត​ទី​៦​នេះ បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​មកលើ​ប្រជាពលរដ្ឋ និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ពិសេស​បងប្អូន​អតីតយុទ្ធជន​ដែល​គ្មាន​ដី​សង់​លំនៅដ្ឋាន​ហើយ​គ្មាន​លទ្ធភាព គឺ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិ​កាយសម្បទា ត្រូវមាន​ផែនការ​មួយ​ដើម្បី​ឆ្លុះបញ្ចាំង ពី​ទំហំ​តម្រូវការ​កងទ័ព ព្រោះ​មន្ទីរ​នេះ​ជា​អង្គភាព​មួយ​ចាំបាច់​ដែល​យើង​ត្រូវ​ឆ្លុះបញ្ចាំង​ហើយ​គិគូ​រយ៉ាង​ហ្មត់ចត់​។​លោក​ថា កន្លងមក​យើង​មាន​កម្មវិធី​ច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​សង្គមកិច្ច ប៉ុន្តែ​ការ​ប្រារព្វ​ក្នុង​ពិធី​នោះ​ហាក់​ពុំ​សូវ​ប្រព្រឹត្ត​ទៅ​ល្អប្រសើរ​នោះទេ​។​ហើយ​ចាប់ពី​ពេលនេះ​ទៅ​មន្ទីរ​ត្រូវតែ​គិតគូរ​អ្វី​ដែល​ជា​ទិវា​ជាតិ គឺ​ដាច់ខាត​ត្រូវតែ​យក​មក​ធ្វើ ហើយក៏​មិន​ត្រូវ​និយាយ​ថា​អត់​លុយ​នោះទេ ព្រោះ​ខណៈ​នេះ​រដ្ឋបាល​ខេត្ត​កំពត​ពិត​ជា​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ប្រារព្វ​ទិវា​ជាតិ​មិន​ឱ្យ​ខ្វះ​ចន្លោះ​នោះឡើយ​។​

​សូមជម្រាបថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២១.១៥០.០០០​រៀល សម្រាប់​ផ្តល់ជូន​មន្ត្រី​កងកម្លាំង​ចំនួន ៤២៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០.០០០​រៀល​៕
​សេង ណា​រិទ្ធ​
​

 

r180922a1 r180922a3 r180922a4 r180922a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.