ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

លោក​បេន ពេលនេះ​លោក មាស ញឹម ឈប់​ហ៊ាន​ជួយ​លោក បេន ឯង​ទៀតហើយ ព្រោះ​ប្រជាពលរដ្ឋ​លោក​ប្រមូលគ្នា​ផ្តឹតមេដៃ សុំ​កិច្ច​អត្ត​រាគ​មន៍​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ហើយ​ពេលនេះ រីឯ​គ្រួសារ​ជនរងគ្រោះ​ក៍​ដាក់​ពាក្យបណ្តឹង​ទៅ​តុលា​រួចហើយ​ដែរ ចំណែក​លោក​តាន់ គឹម​សួរ មានអី​ជួយ​លោក​បេន បាន​ទៀត​ទេ​ជួយ​ប្រាប់​មក​ក្រុម​អ្នកសារព័ត៌មាន​យើង​ផង​….!

លោក​បេន ពេលនេះ​លោក មាស ញឹម ឈប់​ហ៊ាន​ជួយ​លោក បេន ឯង​ទៀតហើយ ព្រោះ​ប្រជាពលរដ្ឋ​លោក​ប្រមូលគ្នា​ផ្តឹតមេដៃ សុំ​កិច្ច​អត្ត​រាគ​មន៍​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ហើយ​ពេលនេះ រីឯ​គ្រួសារ​ជនរងគ្រោះ​ក៍​ដាក់​ពាក្យបណ្តឹង​ទៅ​តុលា​រួចហើយ​ដែរ ចំណែក​លោក​តាន់ គឹម​សួរ មានអី​ជួយ​លោក​បេន បាន​ទៀត​ទេ​ជួយ​ប្រាប់​មក​ក្រុម​អ្នកសារព័ត៌មាន​យើង​ផង​….!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះវិហារ​៖ វីវរ​ធំ​ហើយ​រឿង​នេះ​កាន់តែ​ផ្ទុះ​ខ្លាំង​ឡើងៗ​ករណី​លោក បេន ដាវី​ស​និង​បក្សពួក​ដែល​ប្រើ​អំពើហិង្សា​មក​លើ​ជនរងគ្រោះ ឈ្មោះ កោះ សៀម រំលោភ​លេ​ី​លំនៅដ្ឋាន កាលពី​ថ្ងៃ​ទី​១២ ខែ តុលា ឆ្នាំ ២០២៤ ដោយ​គ្មាន​ដីកា​បង្កាប់ពី​តុលាការ នៅពេល​នេះ​ប្រជាពលរដ្ឋ​ចំនួន​០៧​ភូមិ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ឃុំ​រណសិរ្ស​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ បាន​ប្រមូលគ្នា​ផ្តិតមេដៃ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ដល់​ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​និង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាកា ឲ្យជួយ​រក​យុត្តិធម៍​ដល់​ជន​រង​គ្រោះ​ជាច្រើន​នាក់ ពិសេស​ជន​រងគ្រោះ​ឈ្មោះ​កោះ សៀម នេះ​តែម្តង​ដូចនេះ​ប្រជាពលរដ្ឋ​និង​មហាជន​យើង​កំពុង​រង់ចាំ​មើល​ថា​តើ​អភិបាលខេត្ត​មាន​ចំណាត់ការ​យ៉ាង​ណា​? ចំពោះ​ករណី​លោក​បេន និង​បក្សពួក​ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ ជនរងគ្រោះ​ឈ្មោះ កោះ សៀម ។​

​ហេ​ី​យ​ក្នុងខណ​:​ពេលនេះ ប្រជាពលរដ្ឋ​ចំនួន​១៥៩០​នាក់​ដែល​រស់នៅ​ទាំង​០៧​ភូមិ​នឹង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​០៧​នាក់ ស្ថិតនៅក្នុង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ បាន​រួបរួម​គ្នា​ផ្ដិតមេដៃ​ដាក់​ញត្តិ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ដល់​ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​ដើម្បី​ជួយ​រក​យុត្តិធម៌​និង​ដោះស្រាយ​ជូន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​កងកម្លាំង​នឹង​មន្ត្រី​សហគមន៍​របស់​លោក បេន ដាវី​ស ប្រើ​អំពើហិង្សា​មក​លើ​ជនរងគ្រោះ ឈ្មោះ កោះ សៀម​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​ក្នុង​នោះ​ផង​ដែរ​ក្រុមការងារ​សារព័ត៌មាន​យើង​ក៏​ទទួលបាន​នៅ​សារ​សំលេង​បែកធ្លាយ​រវាង​ថ្នាក់ដឹកនាំ​ខាងលើ​ក្នុង​ខេត្ត​ព្រះវិហារ កំពុង​រុញ​ដាក់គ្នា ព្រៀប​បី​ដូចជា​កីឡាករ​ប៉ាស់​សេ​បាល់​អញ្ជឹង ក្នុងនោះ​មានដូចជា​សារ​សំឡេង លោក មាស ញឹម ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ជំនិត​នឹង​តែងតែ​ចេញមុខ​ជួយ​លោក បេន នៅពេលដែល​មាន​បញ្ហា​ជាមួយនឹង​ប្រជាពលរដ្ឋ​និង​បទល្មើស​ផ្សេងៗ​៘ ហើយ​មាន​តួនាទី​ជា​អនុប្រធាន មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ទៀតផង ពេលនេះ​លោក​កំពុង​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត​និង​ទង្វើ​លោក បេន ដែល​ប្រព្រឹត្ត ខុស​ជា​ច្រើនលើក​ច្រើនសារ ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដោះស្រាយ​ជីវភាព​ជា​លក្ខណ​:​គ្រួសារ ខុសឆ្គង​បន្តិចបន្តួច ពិសេស​នៅ​លើ​ករណី​រឿង​ប្រជាជន​ម្នាក់​ឈ្មោះ​កោះ សៀម ក្នុង​ពេល​ថ្មីៗ​នេះ ។​

​នេះ​បើ​យោង​តាម​ការ​ស្ដាប់​សារ​សំឡេង​បែកធ្លាយ​របស់​ថ្នាក់ដឹកនាំ​កង​រាជ​អាវុធ​ខេត្ត​ក៍​ដូច​ជា​ថ្នាក់ដឹកនាំ​មន្ទី​ជំនាញ​បរិស្ថាន​ក្នុង​ខេត្តព្រះវិហារ​ហាក់បីដូច​ជា​បង្ហាញ​ថា​លោក​បេន ដាវី​ស ពិតជា​មាន​សកម្មភាព​ឃោ​ឃៅ បង្ករ​រឿង​រាវ​ជាច្រើន​ជាមួយ​និង​ប្រជាពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ខាងលើ​ឈឺក្បាល​ខ្លាំង​ឡើងៗ – ក្នុងករណី​រឿង​ហេតុ​ការដែល​លោក​បេន និង​បក្សពួក​មន្ត្រី​សហគមន៍ កងកម្លាំង បាន​ប្រព្រឹត្ត​អំពើហឹង្សា រំលោភ​បំពាន​លើ​រូប​រាងកាយ​និង​បំពាន​រំលោភសិទិ្ធ​លំនៅឋាន​ឈ្មោះ​កោះ សៀម រួច​មក​នេះ ស្រាប់តែ​លេចមុខ បុគ្គល​ម្នាក់​ឈ្មោះ តាំ​ន់ គឹម​សួរ តាម​បណ្តាញ​សង្គម​ដែល​មាន​អា​ខោ​ន​ឈ្មោះ Tan kimsun បាន​ធ្វើ​ការវាយប្រហារ​មក​លើ​អ្នកសារព័ត៌មាន​ដោយ​ចោទ​ថា​ជា​អ្នកសារព័ត៌មាន​មមិ​សមាន់ ផ្សាយ​មិន​ពិត ផ្សាយ​មិន​ត្រឹមត្រូវ គ្មាន​វិជ្ជាជីវៈ​នៃ​សារព័ត៌មាន​ហើយ​រូប​លោក​បែរជារ​គៀងគ​រក​ជំនួយ​នឹង​ទិញ​ម៉ូតូ​ឲ្យ​ជនបង្ករ​ទៅវិញ​។​

​តើ​លោក តាន់ គឹម​សួរ នេះ​ជា​នរណា​? សារ​សំលេង នេះ ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​អំពី​កំហុស​របស់​លោក បេន ជាមួយនឹង​មន្ត្រី​សហគមន៍​ដោយ​មិន​អាច​ប្រកែច​បាន​ឡើយ​។​

​ហើយ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​និង​ជា​អ្នកសារព័ត៌មាន​ទាំងអស់គ្នា​កំពុងតែ​រង់ចាំ​មើល​ថា​តើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នឹង​តុលាការ​អាច​រក​យុត្តិធម៌​ជួន​ជនរងគ្រោះ​បាន​ដែរឬទេ​?​។​

​រាល់​ការចេញផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​យើង​មិន​មាន​គោលបំណង​ណាមួយ​ធ្វើឲ្យ​ប៉ះពាល់​រាល់​បណ្តា​សាមី​ស្ថាប័ន​ទាំងឡាយ​ណា​នោះទេ គ្រាន់តែ​ជា​ការចុះផ្សាយ​នូវ​ព័ត៌មាន​ពិត សុក្រិត្យ យុត្តិធម៌ និង​តម្លាភាព ប្រកប​ដោយ​ក្រម​សីល​ធ​ម៍ វិជ្ជាជីវ​:​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​តែ​ប៉ុណ្ណោះ​។​

​យើងខ្ញុំ​និង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពីសា​ម៉ី​ភាគី​ពាក់ព័ន្ធ​គ្រប់ពេលវេលា​រៀងរាល់​ម៉ោង​ធ្វើការ សូម​អរគុណ ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.