ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អាជ្ញាធរ និង​ពលរដ្ឋ​សម្តែង​ក្តីរីករាយនារដូវវស្សា​ឆ្នាំ​នេះ ដោយពលរដ្ឋ​អាច​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​រវាង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ បាន​ធម្មតា ​ក្រោយ​ផ្លូវ​៥០​សេ ត្រូវបាន​លើកកម្ពស់​

អាជ្ញាធរ និង​ពលរដ្ឋ​សម្តែង​ក្តីរីករាយនារដូវវស្សា​ឆ្នាំ​នេះ ដោយពលរដ្ឋ​អាច​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​រវាង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ បាន​ធម្មតា ​ក្រោយ​ផ្លូវ​៥០​សេ ត្រូវបាន​លើកកម្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ផ្លូវ​៥០​សេ គឺជា​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​។ ផ្លូវ​នេះ​ដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​។ ជាពិសេស​ផ្តល់​ចំណេញ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ព្រោះ​ធ្វើឱ្យ​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ខ្ពស់​សម្រាប់​ការធ្វើដំណើរ ឬ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ ក៏ដូចជា​រវាង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ​។​
​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​រួច​ហើយ​នូវ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង និង​ផ្លូវ​៥០​សេ​នេះ ដើម្បី​ត​ភ្ជាប់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​រវាង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។
​ក្នុងពេល​បច្ចុប្បន្ន​ទោះបី​គម្រោង​ខាងលើ​នេះ មិនទាន់​ឈានដល់​ការបើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​យ៉ាងណាក្តី ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​កំណាត់​ផ្លូវ​នេះ រាជរដ្ឋាភិបាល បាន​សាង​ផ្លូវ​ក្រួស​ក្រហម ហើយ​សម្រេច​លើកកម្ពស់​ផ្លូវ​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ទៅកាន់​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ឱ្យ​ខ្ពស់​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រដូវវស្សា​។​

​កំណាត់​ផ្លូវ​នេះ​កាលដើមឡើយ​គេ​អាច​ធ្វើដំណើរ​បាន​តែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ លុះ​ដល់​រដូវវស្សា​គេ​មិនអាច​ធ្វើដំណើរ​បាន​ឡើយ ព្រោះ​ត្រូវ​ទឹក​ជន់​លិច​។ ប៉ុន្តែ​ក្នុង​រដូវវស្សា​ស​ឆ្នាំ​២០២៤​នេះ កំណាត់​ផ្លូវ​ខាងលើ​បន្ត​ធ្វើដំណើរ​បាន​ជា​ធម្មតា បន្ទាប់​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកកម្ពស់​ផ្លូវ​នេះ​រហូតដល់​ទៅ​៦​ម៉ែត្រ កុំ​ឱ្យ​ទឹក​លិច​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​ទៀត​។ ការសាងសង់​កំណាត់​ផ្លូវ​ខាងលើនេះ ត្រូវ​បាន​អនុវត្តន៍​ដោយ​ក្រុមហ៊ុន​គ្លូ​ប​ល ហ្គ្រី​ន​។​

​លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ពី​ការវិវឌ្ឍ​នៃ​ផ្លូវ​៥០​សេ​យ៉ាង​ដូច្នេះ «​ផ្លូវ​៥០​សេ​នេះ ប្រវត្តិ​ដើម​ជា​ផ្លូវ​មួយ​មាន​ការលំបាក​ខ្លាំង​ជិះ​បាន​តែ​ម៉ូតូ ឬ​តា​ឡេថង រថយន្ត​អត់​បាន​ទេ​។ ប៉ុន្តែ​ក្រោយមក​មាន​ការកែសម្រួល​ពី​ក្រសួង​សាធារណការ មានន័យ​ផ្លូវ​ក្រួស​ក្រហម​លិច​ទឹក​រយៈពេល​៦​ខែ និង​គោក​៦​ខែ​។ អ៊ីចឹង​មុនពេល​ក្រសួង​កែសម្រួល​ស្រឡាង​ដែល​ឆ្លង​៣​ពេល ព្រឹក ថ្ងៃ ល្ងាច​នេះ គឺ​មិន​មាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​កែសម្រួល​ដោយ​ក្រសួង​សាធារណការ គឺ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ច្រើន​ដែរ លុះ​ថ្មីៗ​នេះ​បន្ទាប់ពី​ក្រុមហ៊ុន​កែសម្រួល​ចាក់​ផ្លូវ​កម្ពស់​ពី​១​ម៉ែត្រ ដល់​៦​ម៉ែត្រ ផ្លូវ​លែង​លិច​ទឹក​ទៀត​ហើយ ទាំង​ខែប្រាំង និង​ខែវស្សា​ផ្លូវ​នេះ​អាច​ជិះ​បាន​»​។​
​ពេលវេលា និង​ចម្ងាយ​ផ្លូវ​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​សំខាន់​ទៅ​នឹង​តម្លៃ​នៃ​ច្រ​វ៉ាក់​ផលិតកម្ម​។ បើ​ការធ្វើដំណើរ ឬ​ដឹក​ជញ្ជូន​ប្រើ​ពេលវេលា​យូរ ហើយ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ នឹង​ធ្វើ​ឱ្យ​ការចំណាយ​ខ្ពស់ ដូច្នេះ​តម្លៃ​ទំនិញ​ទាំងឡាយ​នឹង​មាន​តម្លៃ​ខ្ពស់​។ បើ​និយាយ​ពី​កសិផល​ដែល​ដាំ​ដុះ​នៅ​តំបន់​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល​សម្រាប់​ចូល​ទៅ​ដឹក​ជញ្ជូន​វិញ ការលក់ដូរ​ក៏​មិន​អាច​ទទួល​បាន​តម្លៃ​ខ្ពស់​ផង​ដែរ​។​

ជាក់ស្តែង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​នេះ ព្រោះតែ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ បានធ្វើឱ្យ​ទំនិញ​យក​ចូល​ទៅ​លក់ដូរ​នៅ​ស្រុក​នេះ​មាន​តម្លៃ​ខ្ពស់ ហើយ​កសិផល​ផលិត​បាន​ត្រូវ​លក់​ចេញ​ក៏​មិនសូវ​បាន​តម្លៃ​ខ្ពស់​ផង​ដែរ​។ ការលើកកម្ពស់​កំណាត់​ផ្លូវ​៥០​សេ ឱ្យ​ការធ្វើ​ចរាចរណ៍​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា បាន​បន្ត​រក្សា​ស្ថេរភាព​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពង់លែង​ផងដែរ​។​

«​និយាយ​ពី​ការឆ្លង​ទំនិញ​វិញ បើ​យើង​ចង់​ដឹកទំនិញ​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ ត្រូវ​ឆ្លងកាត់​ទៅ​ភ្នំពេញ ខេត្ត​កណ្តាល និង​កំពង់ចាម បាន​ទៅ​ដល់ អ៊ីចឹង​ទំនិញ​វា​ត្រូវ​ឡើងថ្លៃ ប៉ុន្តែ​ម៉ោង​នេះ​លែង​ឆ្លងកាត់​ទៅ​ភ្នំពេញ ឬក៏​កណ្តាល​ទៀតហើយ គឺ​យើង​ដឹក​ទៅ​កំពង់ធំ​ផ្ទាល់​តែម្តង អ៊ីចឹង​ទំនិញ​ពី​មុន​ដែល​តម្លៃ​ថោក ត្រូវ​ឡើងថ្លៃ ប៉ុន្តែ​ឥឡូវ​ទំនិញ​ដែល​ថ្លៃ ចុះថោក​វិញ​។ សម្រាប់​ដំណាំ​កសិផល​របស់​ប្រជាពលរដ្ឋ ដូចជា​ស្រូវ ពី​តម្លៃ​ថោក ប្រែ​ទៅជា​ឡើងថ្លៃ​វិញ ដោយសារ​ពីមុន​គាត់​ដាំ​ដុះ​បាន​ហើយ តែ​លក់​ទៅ​កំពង់ធំ​គេ​លំបាក​មក​ដឹក គេ​បង្អាប់​តម្លៃ​។ ប៉ុន្តែ​ម៉ោង​នេះ ឥឡូវនេះ គ្រាន់តែ​ស្រូវ​គាត់​ច្រូត ម្ចាស់​រោង​ម៉ាស៊ីន ឬ​ឈ្មួញ​ទិញស្រូវ​បើកឡាន​មក​ដល់​ស្រែ​គាត់​តែ​ម្តង អ៊ីចឹង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​គាត់​ខ្ពស់ជាង​មុនពេល​ធ្វើ​ផ្លូវ​»​។ នេះ​ជា​ការបញ្ជាក់​របស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​លោក​អភិបាល​បន្ត​រៀបរាប់​ពី​គុណប្រយោជន៍​នៃ​ការលើកកម្ពស់​ផ្លូវ​នេះ​បន្ថែម​ទៀត​ថា «​ក្រុមហ៊ុន​ជួយ​លើកកម្ពស់​ផ្លូវ​រហូត​ដល់​៦​ម៉ែត្រ​នេះ មាន​សារៈសំខាន់​ខ្លាំង​មែនទែន ថ្វី​ត្បិត​មិន​ទាន់​ក្លាយទៅជា​ផ្លូវ​កៅស៊ូ​ក្តី តែ​បាន​ដើរតួ​នា​សំខាន់​ណាស់​សម្រាប់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​»​។​

​បើទោះបី​ត្រឹម​ជា​ផ្លូវ​ក្រួស​ក្រហម តែ​ការលើក​ផ្លូវ​កុំឱ្យ​ទឹក​លិច​នៅ​រដូវវស្សា​នេះ បាន​ជួយ​សម្រួល និង​នាំ​ផលប្រយោជន៍​ច្រើន​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កំពង់លែង​។ ពួកគេ​បាន​បង្ហាញ​ក្តីរីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​អ្នកស្រី យូរ សុខឃា ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង​តាំងពី​ពេល​កើត​មក​នោះ បានបង្ហាញ​អារម្មណ៍​ចំពោះ​ការលើកកម្ពស់​ផ្លូវ​៥០​សេ​យ៉ាង​ដូច្នេះ «​ផ្លូវ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការធ្វើដំណើរ​ពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ​។ ពី​ដើម​ទឹក​លិច ប៉ុន្តែ​ឥឡូវ​លើក​ផុត​ហើយ ប្រជាពលរដ្ឋ​ស្រួល​ទៅមក​។ សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​កសាង​ផ្លូវ​នេះ​ផុតពី​ទឹក ពលរដ្ឋ​ធ្វើការ​រកស៊ី​តាម​ហ្នឹង​ស្រួល​»​។​

​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ក៏​ដូចជា​ផ្លូវ​៥០​សេ ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ខេត្ត​កំពង់ធំ ត្រូវបាន​ប្រកាស​ដោយ​ស​ម្តេច​តេជោ ហ៊ុន សែន ពេល​នៅ​ដឹកនាំ​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ​។ គម្រោង​មួយ​នេះ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រំពឹង​ថា ការដ្ឋាន​សាងសង់​ស្ពាន និង​ផ្លូវ​៥០​សេ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​លើ​គម្រោង​ខាងលើ​នេះ​យ៉ាង​ដូច្នេះ «​បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទៅ​ប្រជុំ​ជាមួយ​អន្តរក្រសួង​ក្តី នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្តី គឺ​សម្តេច​មហា​បវរ​ធិបតី បាន​ជំរុញ​ខ្លាំងណាស់ ដោយសារ​ផ្លូវ និង​ស្ពាន​នេះ​មាន​សារៈសំខាន់​។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺ​រាជរដ្ឋាភិបាល​លើក​គម្រោង​ផ្លូវ និង​ស្ពាន​នេះ ជា​អាទិភាព​ចម្បង​សម្រាប់​ឆ្នាំ​២០២៤​នេះ​។ ក្នុងនាម​ខ្ញុំ​ជា​អភិបាល ក៏ដូចជា​តំណាង​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត ក៏​ដូចជា​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង សង្ឃឹមថា បាន​ផ្លូវ និង​ស្ពាន​នេះ​ឆាប់ៗ​ខាងមុខ​»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.