ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!​

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់​អគ្គបញ្ជាការ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ​រង និងជានាយសេនាធិការ​ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន​-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានពេញនិយម

Recent Posts

Daily Theme designed by Theme Junkie.