ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានសន្ដិភាព ដែលមានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០,០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៧,៨១៧នាក់ (ស្រី២,១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន៧តោន ៥១៨គីឡូក្រាម, កញ្ញាស្រស់ ចំនួន២៦,២៦៧ដើម, កញ្ញាស្ងួត ចំនួន៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមី ចំនួន៧តោន និងជាង៨១៤គីឡូក្រាម រួមនឹងកញ្ញាក្រៀម៥គីឡូក្រាម។ ជាមួយគ្នានេះ មានសារធាតុគីមីផ្សំចំនួន ៣តោន ២៥៤គីឡូក្រាមផ្សេងទៀត ដែលនឹងត្រូវធ្វើការបន្សាបតាមលក្ខណៈបច្ចេកទេសក្នុងពេលវេលាសមស្របនៅពេលក្រោយ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការបន្ដថា តាមរយៈ App NoDrug មហាជនបានចូលរួមរាយការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានចំនួន៤៣៨ករណី ដែលក្នុងនោះក្រុមការងារ និងសមត្ថកិច្ចបានឆ្លើយតប និង ដោះស្រាយបាន២៣៨ករណី កំពុងដំណើរការដោះស្រាយ៧០ករណី ហើយ១៣០ករណីទៀត គឺជាចម្ងល់ផ្សេងៗ។

ចំពោះការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់និងប្រយោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានផ្ដល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង ២៤លានអង្គ/នាក់ ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។

តាមរយៈកម្មវិធីទូរស័ព្ទដៃ App Nodrug មានមហាជនជាង ៣ម៉ឺន៥ពាន់នាក់ បានទាញយក និងប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ការអប់រំស្តីពីបញ្ហាគ្រឿងញៀន និងរាយការណ៍៕

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានពេញនិយម

Recent Posts

Daily Theme designed by Theme Junkie.