ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បាននាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខលោកនាយប៉ុស្តិ៍បុស្បូវ ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បាននាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខលោកនាយប៉ុស្តិ៍បុស្បូវ ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព​ រដ្ឋា​ អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំសហការី បាន នាំយកថវិកា​ ចំនួន​ ១,៥០០,០០០​ រៀល (មួយលានប្រាំសែនរៀល) របស់លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ ចុះសួរសុខទុក្ខដល់​លោក​អនុសេនីយ៍ឯក ឈឿន​ សុខា​ ឋាន:​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ​ ដែលកំពុងសំរាកព្យាបាលជំងឺ នៅនឹងផ្ទះ​ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ក្តីស្រលាញ់ ការយល់សុខទុក្ខការលំបាក និងការលើកទឹកទឹកចិត្តដល់នគរបាលគ្រប់រូបដែលសម្រាកព្យាបាល ថវិកាតិចតួចនេះវាអាចជួយសម្រួលដល់ការចំណាយបានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ ។

ក្នុងឱកាសនោះ លោក​អនុសេនីយ៍ឯក ឈឿន​ សុខា និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូននគរបាលយើង ដែលតែងគិតគូរនិងជួយដល់ភាពលំបាក និងផ្តល់ភាពកក់ក្តៅ និងសូមប្រសិទ្ធិពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.