ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក​បណ្ឌិត គន់ គីម​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា និង ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត ចំនួន​៥៧៨​នាក់​។​

​បើ​យោងតាម​របាយការណ៍រ​បស់ លោក​ឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ ស អ ក ខេត្ត​កំពត សម្រេច​ការងារ​បាន​ល្អ​ប្រសើរ ហើយ​បន្ទាប់​ពី​មហាសន្និបាត​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ត្រូវបាន​ប្រគល់​ជូន​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត គឺ​លោក​បាន​សហការ​បាន​ល្អ​ប្រសើរ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ដំណើរកា​រលើ​ភារកិច្ច​ធំៗ​ជាច្រើន​ផងដែរ​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា អតីតយុទ្ធជន​គឺជា​អ្នក​ដែល​មាន​គុណបំណាច់​លើ​ប្រទេស​ជាតិ ដោយ​គាត់​បាន​លះបង់​តស៊ូ ឆ្លងកាត់​ឧបសគ្គ​គ្រប់បែប​យ៉ាង​ដើម្បី​ការពារជាតិ មាតុភូមិ ហើយ​ក្នុង​ឱកាស​នេះ លោក​ក៏​សូម​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ពិសេស បងប្អូន​អតីតយុទ្ធជន​ទាំងអស់​សូម​ថែរក្សា​សុខភាព​ឱ្យបាន​រឹងមាំ​។​

​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ លោក​បណ្ឌិត គន់ គីម បាន​លើក​បញ្ជាក់​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំពត​ទាំង​អស់ ដែល​កន្លង​មក​ខិតខំ​តស៊ូ​គ្រប់​ឧបសគ្គ​ដើម្បី​បម្រើ​និង​ការពារ​ប្រទេសជាតិ​យើង ហើយ​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត​ចំនួន​៥៧៨​នាក់​នេះ គឺ​មាន​ប្រយោជន៍​យ៉ាង​ធំធេង ហើយ​ប័ណ្ណ​នេះ​វា​មានតម្លៃ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​យក​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​គិតថ្លៃ ពិសេស​មន្ទីរពេទ្យ​ធំៗ នៅ​រាជធានី​ភ្នំពេញ​។​លោក​បណ្ឌិត គន់ គីម បាន​បន្តថា អតីតយុទ្ធជន គឺ​ជា​កងកម្លាំង​ចូលនិវត្តន៍​ដែល​មាន​វ័យ​ចំណាស់ ចឹង​ហើយ​ត្រូវតែ​ថែរក្សា​សុខភាព ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ នៅ​ទី​ណាក៏ដោយ ឱ្យតែ​មាន​ប័ណ្ណ​មួយ​សន្លឹក​នេះ​ដូច​មាន​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​មួយជីវិត​។​

​លោក​បណ្ឌិត គន់ គីម បាន​បញ្ជាក់ទៀតថា តាម​សំណូមពរ​របស់​ប្រធាន​សមាគម​ពី​ការខ្វះខាត​កន្លងមក ដូច​ជា​បងប្អូន​អតីតយុទ្ធជន មាន​ដី​ហើយ​ប៉ុន្តែ​ខ្វះ​លទ្ធភាព​សង់​ទីជម្រក​ចំនួន​២០​គ្រួសារ​នោះ ឥឡូវ​នេះ​សម្តេច ហ៊ុន សែន បាន​សម្រេច​ផ្តល់​ជូន​ចំនួន​២០​ខ្នង តាម​សំណើរ​របស់​ខេត្ត​កំពត​ហើយ​។​ដោយឡែក​ចំពោះ​អតីតយុទ្ធជន​ចំនួន​១៩​គ្រួសារ​ទៀត ដែល​ពុំ​ទាន់​មាន​ដី ពុំទាន់​មាន​ផ្ទះ លោក​នឹង​ជជែក​ជាមួយ ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស ឱ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដី​សម្បទាន​សង្គម​កិច្ច​តំបន់​ណាមួយ​ដើម្បី​ឱ្យ​ជួយ​រក​ដី​សម្រាប់​ចែកជូន​ដល់​បងប្អូន​យើង​សង់​លំនៅដ្ឋាន​។ ចំណែក​លោក​នឹង​ជួយ​រក​ឈើ​ដើម្បី​សាងសង់​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​យើង ហើយ​ខណៈ​នេះ​លោក​ក៏​មាន​មូលនិធិ​ផ្ទះ​ឈើ​ចំនួន​១០០​ខ្នង ដែល​សម្តេច​តេជោ ប្រទាន​ឱ្យ​កាលពី​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​កន្លងមកនេះ​។​លើសពីនេះ លោក ក៏​បាន​ដើរ​សាងសង់​ផ្ទះ​ឈើ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​ចំនួន​៥០០​ខ្នង​ហើយ​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ គណៈអធិបតី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​បងប្អូន​អតីតយុទ្ធជន​ខេត្តកំពត​ចំនួន​៥៧៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០.០០០​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

r180921a1 r180921a2 r180921a3 r180921a4 r180921a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.