ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត បង្ក្រាប​បទល្មើស នេសាទ​ប្រើ​ឧបករណ៍រ​បាំង​ស្បៃ​មុង​នៅ​ចំនុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី និង​បាន​បំផ្លាញ​វត្ថុតាង​នៅនឹងកន្លែង​

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត បង្ក្រាប​បទល្មើស នេសាទ​ប្រើ​ឧបករណ៍រ​បាំង​ស្បៃ​មុង​នៅ​ចំនុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី និង​បាន​បំផ្លាញ​វត្ថុតាង​នៅនឹងកន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​អាទិត្យ ៣​រោច ខែ អ​ស្សុជ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​បាន​ចេញ​ប្រតិបត្តិ​ល្បាត បង្ក្រាប​បទល្មើស​នេសាទ ។​

​ក្នុងនោះ សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​កោះធំ និង​សហគមន៍​នេសាទ​កំពង់​បា​ស្រូវ រួមមាន​កំលាំង​សរុប​០៧​នាក់ និង​បាន​ប្រើប្រាស់​ទូក​បា​ឡា​ស្មាច់​ចំនួន ០៣​គ្រឿង ចុះ​ប្រតិបត្តិការ បាន​ប្រទះឃើញ​ការធ្វើ​នេសាទ​ប្រើ​ឧបករណ៍​របាំង​ស្បៃ​មុង​នៅ​ចំនុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។

​ក្នុង​ប្រតិបត្តិ​បង្ក្រាប​នេះ ក្រុម​ការងារ​ចម្រុះ​បាន​ដកហូត​វត្ថុតាង រុះរើ​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​មាន រួមមាន​ដូចជា ៖ របាំង​ស្បៃ​មុង​ចំនួន​០១​ករណី ស្មើនឹង​០៦​កន្លែង ប្រវែង​១៨០​ម លូ​ស្បៃ​មុង ០៦​គ្រឿង បង្គោល ៦០​ដើម និង​ចាក់​កូន​ត្រី​ចម្រុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន ៣០​គ​.​ក្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.