ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​ធ្វើ​ការពិនិត្យ​ឆែកឆេ បង្ក្រាប ទីតាំង​កន្លែង​កំសាន្ត​មួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លី​វូដ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត​!!!

កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​ធ្វើ​ការពិនិត្យ​ឆែកឆេ បង្ក្រាប ទីតាំង​កន្លែង​កំសាន្ត​មួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លី​វូដ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖​ដោយ​ឃើញ​មាន​ព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​មួយចំនួន ថា ទីតាំង​កន្លែង​កំសាន្ត​មួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លី​វូដ ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ មាន​ការប្រើប្រាស់ គ្រឿងញៀន​ថ្នាំ​សប្បាយ​ក៏​ដូចជា​មាន​ទូរ​បាញ់​ត្រី​បង្កប់​ល្បែងស៊ីសង​នោះ​

​សមត្ថកិច្ច បាន​ប្រាប់ថា ហើយ​នៅ​វេលា​ម៉ោង ២ ទាបភ្លឺ ត្រូវ​និង​ថ្ងៃទី ២០​ខែតុលា​ឆ្នាំ ២០២៤ នេះ​អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​ធ្វើ​ការពិនិត្យ​ភ្លាមៗ និង​មាន​ការសម្របសម្រួល ពីរ​សំណាក់​លោក​សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​មក​ដល់​ទីតាំង​ផ្ទាល់ តែម្តង ហើយ​នៅក្នុង​ការត្រួតពិនិត្យ​និង​ឆែកឆេ នោះ​ឃើញ​ថា មិន​មាន​ទូ​បាញ់​ត្រី​ល្បែងស៊ីសង​អ្វី​ឡើយ ។​

​សមត្ថកិច្ច​បន្ត​ប្រាប់ទៀតថា ហើយ នៅវេលា​ម៉ោង​៤ ជាង​កំលាំង​បាន ធ្វើការ​លោប​ឆ្មក់​និង​បន្ត​ឆែកឆេ​គ្រប់​បន្ទប់ ផ្សេងៗ​ទៀត​បាន​ឃើញ​មាន​កន្លែង​ចង​ខ្សែ​មួយ​កន្លែង​ទៀត​។​ហើយ (​ដាក់​ស្លាក​) ថា​ហាម​ចូល​នៅ​មាត់ទ្វារ​ចូល​និង​មិន​បើក​ភ្លើង​នោះ​ទេ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថា ដោយ​មាន​ការសហការ​ជាមួយ​សន្តិសុខ​ដែល​មើល​ការងារ​ទីនោះ​កម្លាំង​ក៏បាន រកឃើញ​មាន​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មួយ​បន្ទប់ យីហោរ dior និង​ឃាត់ខ្លួន​បាន​ចំនួន​មនុស្ស​ប្រាំ​បីនាក់​ស្រី​បួន​នាក់ និង​សម្ភារៈ​វត្ថុតាង​រួមមាន​កូន​ថង់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ប្រើប្រាស់​អស់​និង​បាន​បន្ត​ធ្វើ​តេស​ទឹកនោម​ស្វែងរក​សា​ធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​+៤​នាក់ អវិជ្ជមាន _ ៤ នាក់​

​បច្ចុប្បន្ន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ទាំងនោះ​និង​វត្ថុតាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​សួរនាំ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.