ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!

ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង ០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំង ចំនួន ០៤ ដោយមានការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល100គីឡូក្រាម។

តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការសើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖
*ឃាត់ខ្លួនជនជាតិចិន ចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។
*ចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះ សរុប 100គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្តនិងដកសំបកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។

ជនសង្ស័យប្រុសស្រីជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.