ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សមត្ថកិច្ចបានចុះបង្ក្រាបនូវទីតាំងខេធីវីមួយកន្លែងយីហោ(ហូលីវូដ)…

សមត្ថកិច្ចបានចុះបង្ក្រាបនូវទីតាំងខេធីវីមួយកន្លែងយីហោ(ហូលីវូដ)…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ  ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា  ឆ្នាំ២០២៤  ដោយមានការផ្សព្វផ្សាយពីសារពត៌មាន(ដំបងក្រញូង)កាលពីថ្ងៃទី១៩.១០.២០២៤ ថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ(ខេ ធី វី)និងក្លឹប មួយកន្លែងយីហោ(ហូលីវូដ)­ ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង០៤:០០នាទី ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កម្លាំងចំរុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វ/ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បានចុះទៅដល់ទីតាំង(ខេ ធី វី) យីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងយើងបានឃើញមានមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខដែលមើលការនៅទីនោះ។ ហើយកម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) ឃាត់ខ្លួនបានចំនួន០៨នាក់/ស្រី០៤នាក់
សម្ភារៈ និងវត្ថុតាងមាន
១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។
២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១។
និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់
អវិជ្ជមាន(-)០៤នាក់។
ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទគឺមិនមានមនុស្សនិងការប្រើប្រាស់សារធាតុញៀននទេ និងមិនមានការដាក់ទូបាញ់ត្រីនោះដែរ។ សម្ត្ថកិច្ចបានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងពាកព័ន្ធមកកាន់អធិការដ្ឋាន នប ប៉ោយប៉ែត សួនាំចាត់តាមនិតិវិធី ។

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.