ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​អភិបាលខេត្ត​កែប ណែនាំ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សហការ​ជាមួយ​អភិបាល​ក្រុង​ស្រុក ធ្វើ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ក្បាលដី​នីមួយៗ មក​ចូលរួម​អភិវឌ្ឍន៍​ទីតាំង​ដី​របស់​ខ្លួន

​អភិបាលខេត្ត​កែប ណែនាំ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សហការ​ជាមួយ​អភិបាល​ក្រុង​ស្រុក ធ្វើ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ក្បាលដី​នីមួយៗ មក​ចូលរួម​អភិវឌ្ឍន៍​ទីតាំង​ដី​របស់​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នេះ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២៥ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ណែនាំ និង​អំពាវនាវ​ដល់​គ្រប់​ម្ចាស់​ទីតាំង​ក្បាលដី​នៅ​ក្រុងកែប ចូល​មក​រៀបចំ​ទីតាំង​ដី​របស់​ខ្លួន​ឲ្យបាន​ស្អាតល្អ ដើម្បី​ចូលរួម​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​ផង និង​បង្កើន​ភាព​អ៊ូរ​អរ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប​ផង​។​

​សូមបញ្ជាក់​ថា នា​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការ​តំណាង​លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង សាលាដំបូង​ខេត្ត កងកម្លាំង​ទាំង​៣ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងនោះ​លោក​អភិបាលខេត្ត​កែប ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរជំនាញ ធ្វើ​យ៉ាងណា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ស្រុក ធ្វើ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ក្បាលដី​នីមួយៗ​ឲ្យ​អនុវត្តន៍​តាម ស្របពេល​ដែល​រដ្ឋបាល​ខេត្ត ប្រឹងប្រែង​ស្ថាបនា ពាក់ព័ន្ធ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​គ្រប់គ្រាន់​។​

​អភិបាលខេត្ត​កែប បាន​បន្តទៀតថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ខេត្ត​គ្រប់​វិស័យ ជាពិសេស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ជាដើម​។ នៅ​ទូទាំង​ក្រុងកែប សម្បូរ​ដោយ​ផ្លូវថ្នល់​ល្អ​ស្អាត តែ​មិនសូវ​មាន​ប្រជាជន មក​រស់នៅ​អ៊ូរ​អរ​នោះទេ​។ ការ​មិន​ចូល​មក​រស់នៅ ឬ​អភិវឌ្ឍន៍​ទីតាំង​ដី ពី​សំណាក់​ម្ចាស់​ដី បាន​បង្ករ​ភាព​រាំងស្ទះ ដល់​ដំណើរការ​អភិវឌ្ឍន៍រ​បស់​រដ្ឋបាលខេត្ត ជាពិសេស​លើ​សោភ័ណ្ឌភាព​ក្រុង​ទាំងមូល​តែ​ម្តង​។​

​លោក​អភិបាលខេត្ត បាន​ណែនាំ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប សហការ​ជាមួយ​អភិបាល​ក្រុង​ស្រុក ធ្វើ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ក្បាលដី​នីមួយៗ មក​ចូលរួម​អភិវឌ្ឍន៍​ទីតាំង​ដី​របស់​ខ្លួន ជាពិសេស​ក្បាលដី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣​អា ចាប់ពី​ឆ្នេរ​ស្រី​ស រហូត​ដល់​ខាង​លើ​ផែ​ចាស់ និង​ក្បាលដី​តាម​បណ្តោយ​ផ្លូវ​ប្រប​មាត់សមុទ្រ ឆ្ពោះ​ទៅ​ឆ្នេរ​អង្កោល ដោយសារ​បណ្តោយ​នោះ ជា​មុខមាត់​ខេត្ត​ផងដែរ​។

​លោក​អភិបាលខេត្ត សំណូមពរ​ក្រុម​ម្ចាស់​ទីតាំង​ក្បាល​ដី​ទាំងនោះ ខិតខំ​ចូល​មក​រៀបចំ​ទីតាំង​ដី​របស់​ខ្លួន ឲ្យបាន​រៀបរយ​ល្អ ឬ​បង្កើត​អាជីវកម្ម ផ្តត់ផ្គង់​លើ​វិស័យ​ទេសចរណ៍ ឬ​វិស័យ​ដទៃទៀត ស្រប​ជាមួយ​ស្ថានភាព​កំណើន​អ្នកទេសចរ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​កែប បន្ត​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕


​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.