ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ចេញ​មក​បដិសេធ ការផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ក្រុម​ជ្រុលនិយម​ក្រៅប្រទេស ដែលថា នាយ​ឧត្តមសេនីយ៍ ស ថេត រំលោភ​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ចេញ​មក​បដិសេធ ការផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ក្រុម​ជ្រុលនិយម​ក្រៅប្រទេស ដែលថា នាយ​ឧត្តមសេនីយ៍ ស ថេត រំលោភ​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្មីៗ​នេះ គណនី​តិកតុក​មួយ​ឈ្មោះ សំ សុខា បាន​បង្ហោះ​វីដេអូ​ដោយ​ចោទប្រកាន់​មកលើ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ការរំលោភ​ដី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ខេត្ត​បាត់ដំបង អំឡុង​ពេល​បំពេញ​តួនាទី​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

​ក្នុង​វីដេអូ​សកម្មភាព​នេះ ឈ្មោះ សំ សុខា ក៏​បាន​ចោទប្រកាន់​ទៅលើ​លោក សាត គឹម​សាន អតីត​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ និង​ចោទប្រកាន់ប្តី​ជាប់ទោស​ជំនួស​ប្រពន្ធថែម​ទៀតផង​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បាន​ចោទប្រកាន់​ទាំង​កំរោល​ដោយ​គ្មាន​ភស្តុតាង មក​លើ​ថ្នាក់ដឹកនាំ ដែល​ជានិច្ចកាល ជា​កងកម្លាំង​ស្មោះត្រង់ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​និង​សន្តិភាព​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ស្របច្បាប់​។​

​ក្នុង​នោះ​ផង​ដែរ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ដាក់បទបញ្ជា​ដល់​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ករណី​ជាបន្ទាន់ និង​កសាង​សំណុំរឿង​បុគ្គល​ខាងលើ ចាត់ការ​តាម​នីតិវិធី ក្នុង​ករណី​ចាំបាច់​។​

​ម្យ៉ាងវិញទៀត​បុគ្គល​ឈ្មោះ សំ សុខា តែងតែ​បង្ហោះ​វីដេអូ​ប្រមាថ ចោទប្រកាន់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាប័ន​រាជរដ្ឋាភិបាល ក្នុង​ចេតនា​បំភ្លៃ​ការពិត និង​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់​ផង​ដែរ បុគ្គល​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគា​រពាក់​ព័ន្ធ​នឹង​ការប្រមាថ និង​ញុះញង់​ឲ្យមាន​ការរើសអើង កន្លង​មក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.