ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តមឧត្តមសេនីយ៍​ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធី​បិទសវនកម្មផ្ទៃក្នុង​ សម្រាប់ការិ​យបរិច្ឆេ​ទឆ្នាំ២០២៣ និងបណ្តាឆ្នាំ​ពាក់ព័ន្ធ នៅស្នងកា​រដ្ឋាននគរបា​លខេត្តប​ន្ទាយមានជ័យ

ឯកឧត្តមឧត្តមសេនីយ៍​ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធី​បិទសវនកម្មផ្ទៃក្នុង​ សម្រាប់ការិ​យបរិច្ឆេ​ទឆ្នាំ២០២៣ និងបណ្តាឆ្នាំ​ពាក់ព័ន្ធ នៅស្នងកា​រដ្ឋាននគរបា​លខេត្តប​ន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយ​កដ្ឋានសវន​កម្មផ្ទៃក្នុងក្រសួង​មហាផ្ទៃ លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ​ដ្ឋាននគរបា​ល​ខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទ​សវនកម្មផ្ទៃក្នុង សម្រាប់ការិយ​បរិច្ឆេទឆ្នាំ២០២៣ និង​បណ្តាឆ្នាំពា​ក់ព័ន្ធ។ពិធីនេះបានធ្វើឡើង​នៅស្នង​ការដ្ឋានន​គរបា​លខេត្តបន្ទា​យមានជ័យ ដោយ​មានការអ​ញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេ​នីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិ​ការនគរបា​លក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវ​រសេនាតូចនគរបា​លការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះ​ធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រ​ព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាព​ចំណុះស្នងការដ្ឋាននគរ​បាលខេត្តប​ន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាត​មួយចំ​នួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រង​ហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោក​ស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែល​បានចូល​រួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយ​ដំណើ​រការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាម​ការរំពឹងទុកជាលទ្ធ​ផលទទួលបានជោ​គជ័​យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។

ជាលទ្ធផ​ល ការចុះធ្វើស​វនកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់​ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដា​ក់អនុវត្តទៅតាមតួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.