ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋប្រហែល១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ។

សូមបញ្ជាក់ថា នៅឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន»ទៅជា «ដីមាស»។

ការឱ្យដឹងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។

សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងថា ដើម្បីធានាបានឱកាសច្រើន និងកាន់តែរីកចម្រើន គឺត្រូវធានាឱ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយ។ ហើយភ្លើងសង្គ្រាម មិនស្គាល់អ្នកស្ម័គ្រចិត្តនោះទេ អឌ្ឍច័ន្ទក្រហម កាកបាទក្រហម ជាក់ស្តែងភ្លើងសង្គ្រាមនៅតំបន់ហ្កាហ្សារ មានអ្នកស្ម័គ្ររបស់អង្គការសហប្រជាជាតិ (UN) ជាង២០០នាក់ ត្រូវបានស្លាប់ដោយសារភ្លើងសង្គ្រាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គ្រាប់កាំភ្លើងក្នុងភ្លើងសង្គ្រាម មិនស្គាល់នរណាទាំងអស់ ពីព្រោះសង្គ្រាម បង្កើតការមិនទុកចិត្ត សូម្បីតែអ្នកសារព័ត៌មានក៏ត្រូវបានសម្លាប់ចោលដូចគ្នា នៅក្នុងពេលមានសង្គ្រាម។ សង្គ្រាមមិនមែនត្រឹមតែសម្លាប់ជីវិតមនុស្សនៅក្នុងពេលប្រយុទ្ធគ្នានោះទេ សង្គ្រាមនៅបន្តសម្លាប់ជីវិតមនុស្សនៅប្រទេសខ្មែរ តាមរយៈការបន្សល់ទុកគ្រាប់មីន ខណៈមានប្រជាពលរដ្ឋខ្មែរ កំពុងបន្តស្លាប់ជាបន្តបន្ទាប់ដោយសារតែគ្រាប់មីននេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលជិត៣០ឆ្នាំ យើងបានដោះមីន បានជាង ៣,០០០គីឡូម៉ែត្រការ៉េ អីឡូវយើងនៅសល់ ១,៧០០គីឡូម៉ែត្រការ៉េទៀត ដែលនៅបន្តដោះ ប្រជាពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន […] ហើយខ្ញុំសូមប្រាប់នៅសល់ ១,៧០០ម៉ែត្រការ៉េនេះ ប៉ុណ្ណា គឺ២ដងកន្លះសឹង្ហហ្គាពួរ យើងនៅសល់មីន ១,៧០០ម៉ែត្រការ៉េ»។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អំពាវនាវឱ្យរួមគ្នាបន្តថែរក្សាសន្តិភាព និងខិតខំដោះគ្រាប់មីន សូមកុំដាក់គ្រាប់មីនបន្ថែម កសាងកម្លាំងកងទ័ព ដើម្បីការពារជាតិ សូមកុំមកប្រយុទ្ធគ្នានៅផ្ទៃក្នុង ដែលនាំឱ្យបែកបបាក់ជាតិ ហើយចំណុចនេះជារឿងដ៏សំខាន់ដែលត្រូវលើកមកនិយាយបញ្ជាក់ជូនដល់ជនរួមជាតិឱ្យបានយលច្បាស់ពីតម្លៃនៃសន្តិភាព និងភាពវិនាសព្រាតប្រាស់ដោយសារតែភ្លើងសង្គ្រាម ដូច្នេះ សូមចូលរួមទាំងអស់គ្នារក្សាសន្តិភាពបច្ចុប្បន្ននេះ ឱ្យនៅគង់វង្សសម្រាប់ផ្តល់ឱកាសដល់ប្រជាជនគ្រប់នូវសេរីភាព រស់នៅជួបជុំក្រុមគ្រួសារជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ ដូច្នេះសុខសន្តិភាព គឺសំខាន់សម្រាប់ជីវិតមនុស្ស។ សន្តិភាព គឺជាកត្តានៃការអភិវឌ្ឍ សង្គ្រាមអាចឆេះបានយ៉ាងលឿន ប៉ុន្តែ ការបញ្ចប់សង្គ្រាម និងការស្វែងរកសន្តិភាព គឺពិតជាលំបាកណាស់។ ពាក្យថាសន្តិភាព ត្រូវតែនិយាយហើយ និយាយទៀត មិនចប់ទេ។ សង្គ្រាម មិនស្គាល់ចាស់ ស្គាល់ក្មេងនោះទេ។

បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ដែលផ្សាភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ លោកទាំងឡាយបានខិតខំ យកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍរបស់បងប្អូនរួមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.