ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ អនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបងផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះក៏មានការតាំងពិព័រណ៍ផលិតផល ប្រគុំតន្រ្តី បាញ់កាំជ្រួច បង្ហោះគោមជាដើម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ សម្រាប់ពិធីប្រណាំងទូកឆ្នាំ២០២៤ផងដែរ មានទូកចូលរួមប្រណាំងសរុបចំនួន៤២ទូក ក្នុងនោះមានកីឡាករកីឡា ការិនីចូលរួមសរុប១,៤៩០នាក់។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានកោតសរសើរនិងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរដែនដី មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តបាត់ដំបង ដែលបានរៀបចំពិធីនេះឡើងយ៉ាងអធិកអធម និងបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរក្នុងពិធីប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៤ ជាពិសេសជួយញ៉ាំងឱ្យប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងពិធីនេះប្រកបដោយសាមគ្គីភាព មិត្តភាពយ៉ាងសប្បាយរីករាយ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណដល់សប្បុរសជន កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព និងសប្បាយរីករាយ។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានដល់កីឡាករ កីឡាការិនីដែលបានទទួលជ័យលាភីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.