ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការជួយដោះស្រាយបញ្ហាមួយចំនួន មិនមែនដណ្ដើមការងាររបស់ក្រសួង-ស្ថាប័ននោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាបានលឿន 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការជួយដោះស្រាយបញ្ហាមួយចំនួន មិនមែនដណ្ដើមការងាររបស់ក្រសួង-ស្ថាប័ននោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាបានលឿន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការណ៍ដែលសម្ដេចជួយដោះស្រាយបញ្ហាស្ងាត់ៗ ឬផ្ដល់គោលការណ៍លើបញ្ហាមួយចំនួននោះ មិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័ននោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន។

ការបញ្ជាក់បែបនេះរបស់សម្ដេចបវរធិបតី ដោយសារមានការមតិរិះគន់ថា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីធ្វើតែការងារតូចៗ ដណ្ដើមការងាររបស់មន្ត្រីតាមក្រសួង-ស្ថាប័ន ឬក៏ចុះជួបប្រជាពលរដ្ឋគ្រាន់តែសម្ដែងជាដើម។ ពួកគេថែមទាំងថា នាយករដ្ឋមន្ត្រីគួរតែដាក់គោលនយោបាយធំៗ ដើម្បីទុកឱ្យមន្ត្រីរាជការតាមក្រសួង-ស្ថាប័នជាអ្នកអនុវត្ត។

ឆ្លើយតបនឹងការរិះគន់ទាំងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតីបានបញ្ជាក់ថា ការណ៍ដែលសម្ដេចជួយដោះស្រាយបញ្ហាស្ងាត់ៗ ឬផ្ដល់គោលការណ៍លើបញ្ហាមួយចំនួននោះ គឺមិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័នដូចពាក្យរិះគន់នោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនដណ្ដើមការងាររបស់ឯកឧត្តម លោកជំទាវនោះទេ ខ្ញុំមានតែលើកទឹកចិត្តឱ្យធ្វើ ពេលខ្លះខ្ញុំជួយគឺដើម្បីឱ្យជួយខ្ញុំវិញ, ការងាររបស់យើងទាំងអស់គ្នា គឺជួយប្រទេសជាតិ ជួយប្រជាជនរបស់យើង»។

ជាការកត់សម្គាល់របស់សម្ដេចបវរធិបតី រដ្ឋមន្ត្រីទាំងឡាយសុទ្ធតែបានចុះដោះស្រាយបញ្ហាតាមវិស័យរៀងៗខ្លួន ដូចជា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អគ្គទេសាភិបាលធនាគារជាតិជាដើម។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តបន្ថែមដល់បណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមក្រសួង-ស្ថាប័នសូមបន្តចុះអនុវត្តការងារ ដោះស្រាយបញ្ហាដែលប្រឈម តាមដាន ត្រួតពិនិត្យការងារតាមវិស័យរបស់ខ្លួនជាប្រចាំ ពីព្រោះរាជរដ្ឋាភិបាលទាំងមូលត្រូវជួយគ្នាកសាងប្រទេសជាតិ ជួយប្រជាជន ជួយគាំទ្រដល់វិស័យឯកជនបង្កើតការងារដល់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.