ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យ​ព្យាបាល​​ពលរដ្ឋចំនួន​២០៦នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យ​ព្យាបាល​​ពលរដ្ឋចំនួន​២០៦នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ ដើម្បី​អបអរសាទរ​ទិវាមនុស្សចាស់ជាតិ​និង​អន្តរជាតិ ១​ តុលា ២០២៤​ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួល​បន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះ​សំណេះសំណាល​ និង​ពិនិត្យ​ព្យាបាល​​ប្រជាពលរដ្ឋ​វ័យ​ចាស់​ដែល​មាន​អាយុ​៦០ឡើង​ទៅ​ ចំនួន២០៦នាក់ ស្រី១៣៥នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤​។​

លោក កែរ រដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ ជា​អនុប្រធាន​គណៈកម្មាធិការជាតិ​ដើម្បី​មនុស្ស​ចាស់​ ជាសមាជិក​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ២៨សាខារាជធានី-ខេត្ត និងសកលវិទ្យាល័យ បាន​អាន​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការជាតិ​ដើម្បី​មនុស្ស​ចាស់​ ក្នុង​ទិវាមនុស្សចាស់ជាតិ​និង​អន្តរជាតិ ថ្ងៃ​ទី​១​ តុលា ឆ្នាំ២០២៤​ ក្រោម​ប្រធាន​បទ​ «មនុស្ស​ចាស់​ក្នុង​បរិវត្តកម្ម​ឌីជីថល»។

លោក​ លេង​ ផាលី​ បាន​ផ្តាំ​ផ្ញើ​ការ​សួរ​សុខទុក្ខ​ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន​ ម៉ានី​ ដែល​តែងតែ​គិត​គូរ​ពី​សុខទុក្ខ​ សុខភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​មនុស្ស​មាន​វ័យ​ចំណាស់​។

ឆ្លៀតក្នុងឱកាស​អបអរសាទរ​ទិវាមនុស្សចាស់ជាតិ​និង​អន្តរជាតិ ថ្ងៃ​ទី​១​ តុលា ឆ្នាំ២០២៤​ ​លោក​ លេង​ ផាលី បាន​បញ្ចូន​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តលោក​ ហ៊ុន​ ម៉ានី​ ចុះពិនិត្យ​ព្យាបាល និង​ជូន​ថ្នាំ​ពេទ្យ​ដែល​ជា​អំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូន​ដល់​ពួក​គាត់​ដោយ​ឥត​គិតថ្លៃ​ ដើម្បី​ឱ្យ​ពួក​គាត់​មាន​សុខភាព​ល្អ​ អាយុ​យឺនយូរ​ជាង​១០០ឆ្នាំ​។

កម្មវិធី​នេះ​ មាន​ការ​ចូលរួមពី​លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក ចេម សាវ័ន អភិបាលរងស្រុក តំណាងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ ក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ​អាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។ រី​ឯក្រុម​ការងារ​គ្រូពេទ្យ​មាន​លោក ភឿន កុសល លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រុម​គ្រូ​ពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កំពង់​ស្ពឺ​ និង​ក្រុម​ការងារ​គ្រូពេទ្យ​នៃ​សាកលវិទ្យាល័យ​ចេនឡា​ សរុប២៥នាក់​ ស្រី​១៥នាក់​។

មនុស្ស​ចាស់​ចូលរួម​ក្នុង​ទិវា​នេះ​បាន​ទទួល​អំណោយ​ជា​ឃីត​មួយ​កញ្ចប់​ រួមមាន​ មី​១០កញ្ចប់​ ទឹក​ផ្លែឈើ​២កំប៉ុង​ ទឹកបរិសុទ្ធ​១ដប​ ចំណាយ​ថវិកា​៣,១៩០,០០០រៀល​ ដែល​ជា​ការ​ឧបត្ថម្ភ​របស់លោក កែរ​ រដ្ឋា​ និង​នំប៉័ង​ម្នាក់​ៗ២ដើម​ ចំណាយ​ថវិកា៤០០,០០០រៀល​ ដែល​ជា​ការ​ឧបត្ថម្ភ​​របស់លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.