ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

អភិបាលខេត្តព្រះវិហារ បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅរមណីយដ្ឋានប្រាសាទកោះកែរ

អភិបាលខេត្តព្រះវិហារ បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅរមណីយដ្ឋានប្រាសាទកោះកែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូប ដែលពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋានប្រាសាទកោះកែរ ស្ថិតតក្នុងឃុំស្រយង់ ស្រុកគូលែន។

នៅក្នុងឱកាសនេះ លោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់ស្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ពិសេសគឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកែរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយរលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ។

ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងណែនាំមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងការពារអភិរក្ស និងជំរុញផ្សព្វផ្សាយបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងខេត្តឱ្យបានច្រើនកុះករ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ការដាំដុះបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ផ្តល់ការគាំទ្រលើការវិនិយោគ វិស័យទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិ និង ភ្ញៀវទេសចរណ៍ចូលមកបន្ថែមទៀត៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.