ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន 

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ដើម្បីត្រៀមកងកម្លាំងនគរបាលជាតិ ចំនួន ៤១៧នាក់ និងមធ្យោបាយ សម្ភារៈជាច្រើនទៀត សម្រាប់បេសកកម្ម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរយៈពេល០២ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២៤ នាថ្ងៃខាងមុខនេះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនាការប្រណាំងទូកខ្នាតអន្តរជាតិ និងទូលផ្កាចារ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូកនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំរួចមក លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានលើកសរសើរចំពោះស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ សម្រាប់បេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង០៨-០៩ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរ
គួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ត្រីស្នងការ ថ្លែងថា នៅថ្ងៃទី១៦-១៧ ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្ត រៀបចំពិធីប្រណាំងទូក ស្ថិតនៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន ក្នុងគោលបំណងបង្ករបរិយាកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកំសាន្ត សប្បាយ និងដើម្បីសម្រង់ទូក ដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ នៅរាជធានីភ្នំពេញនាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំពិធីប្រណាំងទូក នៅខេត្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនា កំសាន្ត ច្រើនកុះករ តាមកម្មវិធីសប្បាយភាពនានាដូចជាការសម្ដែងទស្សនីយភាព សិល្បៈ ប្រគំតន្ត្រី តាំងពិព័រណ៍ បណ្ដែតប្រទីប បាញ់កាំជ្រួច បង្ហោះគោម ដើម្បីអបអរសាទរ នៃពិធីប្រណាំងទូក ដើម្បីបង្កបរិយាកាសល្អ ធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អប្រសើរ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅធ្វើយ៉ាង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកស្នងការនគរបាលខេត្ត ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់ប្រធានក្រុមគោលដៅនីមួយៗ ក្នុងបរិវេណប្រណាំងទូកពីភាពការណ៍ បានទាន់ពេលវេលា ឆ្លើយតបកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ។

លោកបានផ្ដាំផ្ញើដល់កងកម្លាំងដែលមានភារកិច្ច ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ ជូនអ្នកធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ភាពអត់ធ្មត់ គោរពអនុវត្តវិន័យ សីលធម៌ រួមទាំងសំដីសំដៅ សុភាពរាបសារ ទន់ភ្លន់រួសរាយរាក់ទាក់ ជាមួយមហាជន ម៉ឺងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.