ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ លើកទី៤

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ លើកទី៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​លើ​ក​ទី​៤ ត្រឹម​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​សិក្ខាសាលា​នេះ មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង​សុខាភិបាល​, ក្រសួង​បរិស្ថាន​, ក្រសួង​រ៉ែ​និង​ថាមពល​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​, ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន​មកពី ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​, គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​, គម្រោង EU-GATE (European Union’s Global Access to Trade Expertise), ធនាគារ​អភិវឌ្ឍន៍អាស៊ី​, ធនាគារពិភពលោក​, សភាពាណិជ្ជកម្ម​កម្ពុជា​, សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​, សមាគម​ភស្តុភារ​កម្ម​កម្ពុជា និង​សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​បណ្ឌិត គុណ ញឹម បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ថា ការ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ (Time Release Study-TRS) ត្រូវ​ធ្វើឡើង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ក្របខណ្ឌ​អាស៊ាន ដើម្បី​វាស់វែង​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​នីតិវិធី​ប្រតិ​ប​ត្ដិ ក្នុង​ការចេញ​អាជ្ញា​បណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និង​ឯកសារ​ផ្សេងៗ របស់​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច ព្រមទាំង​ការចូលរួម​ចំណែក​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​។​

​ការ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ មាន​គោលបំណង​រក​ឱ្យ​ឃើញ​នូវ​ចំណុច​រាំងស្ទះ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ តាមរយៈ​ការប្រមូល​ធាតុ​ចូល និង​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ដ​បន្ដ​។​

​ការ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​លើ​ក​ទី​៤​នេះ រៀបចំឡើង​ដោយ​ប្រមូល​ទិន្នន័យ ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បូក​សរុប​ដោយ​ប្រើប្រាស់ Software របស់​អង្គការ​គយ​ពិភពលោក (WCO Software)​។​

​ការសិក្សា​នេះ គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស ហិរញ្ញវត្ថុ និង​សម្ភារ​បរិក្ខារ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន រដ្ឋបាល​គយ​ជប៉ុន និង​ផ្ដល់​ធាតុ​ចូល​បន្ថែម​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​គម្រោង EU-GATE​។​

​បណ្ឌិត គុណ ញឹម បាន​លើកទឹកចិត្ត និង​ជំរុញ​សមាជិក​-​សមាជិកា នៃ​អង្គ​សិក្ខាសាលា​ដែល​បាន​ចូលរួម ផ្ដល់​មតិ​យោបល់ និង​ធាតុ​ចូល​ឱ្យ​បាន​ផុលផុស លើ​លទ្ធផល​នៃ​ការ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ លើក​ទី​៤ ត្រឹម​ឆ្នាំ​២០២៣ និង​យក​វិធានការ ដែល​បាន​ដាក់ចេញ​ក្នុង​អង្គ​សិក្ខាសាលា ទៅ​អនុវត្ដ​ឱ្យបាន​ពេញលេញ ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម បង្កើន​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ល្អប្រសើរ​ឡើង​ថែម​ទៀត ស្របតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

​បណ្ឌិត គុណ ញឹម ក៏បាន​ថ្លែងអំណរគុណ​ដល់​ទីភ្នាក់ងា​រ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ , គម្រោង EU Gate និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ផ្ដល់​ការគាំទ្រ និង​សហការ​រៀបចំ​របាយការណ៍​លទ្ធផល​នៃ​សិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​លើ​ក​ទី​៤ ដោយ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​ទី​មោទន​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.